នាពេលថ្មីៗនេះ សមាគមប្រជាជនថៃដើមកំណើតវៀតណាមនៅខេត្ត Nakhon Phanom បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានរៀបចំពិធីបើកវិថីម្ហូបអារហារវប្បធម៌ថៃ-វៀតណាម ក្នុងខេត្ត Nakhon Phanom ភាគឦសានប្រទេសថៃ។
ព្រឹត្តិការណ៍នេះមានការចូលរួមពី លោក Pratya Unphetwarakon អភិបាលខេត្ត Nakhon Phanom លោក Dinh Hoang Linh អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Khon Kaen និងអាណិកជនវៀតណាមរាប់រយនាក់ដែលរស់នៅក្នុងខេត្ត Nakhon Phanom និងខេត្តជិតខាង។ ការបើកវិថីម្ហូបអាហារវប្បធម៌ថៃ-វៀតណាមនៅខេត្ត Nakhon Phanom គឺជាសកម្មភាពមួយនៅតំបន់ខ្លោងទ្វារវប្បធម៌ថៃ-វៀតណាម ក្នុងគោលបំណងលើកកំពស់តម្លៃវប្បធម៌ និងម្ហូបអារហារវៀតណាម។ នៅវិថីម្ហូបអារហារវប្បធម៌ថៃ-វៀតណាម បច្ចុប្បន្នមានគ្រួសារអាណិកជនវៀតណាមប្រហែល ៤០ កំពុងរស់នៅប្រកបមុខរបររកស៊ី។ មុខម្ហូបប្រពៃណីជាច្រើនដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌វៀតណាម ត្រូវបានលក់នៅតាមដងផ្លូវ៕
បកប្រែដោយ Thanh Cong
Type the code from the image