ជាលើកដំបូង ថ្នាក់ដឹកនាំ និងអ្នកជំនាញជាង ១០០០ នាក់ ដែលមានការចូលរួមពីក្រុមហ៊ុនធំៗដូចជា Google, NVIDIA, Meta, Intel, Samsung, Panasonic, Qorvo, Marvell និងសាជីវកម្មបច្ចេកវិទ្យាមកពី Silicon Valley (USA) បានប្រមូលផ្តុំគ្នានៅ AISC 2025។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និង semiconductor ពិភពលោក និងអះអាងភាពទាក់ទាញរបស់វៀតណាមជាគោលដៅយុទ្ធសាស្ត្រក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការជំរុញការអភិវឌ្ឍន៍ AI និង semiconductor កំពុងបង្ហាញទិសដៅត្រឹមត្រូវ ស្របតាមនិន្នាការផ្លាស់ប្តូរនៃខ្សែសង្វាក់តម្លៃបច្ចេកវិទ្យាសកល។

leftcenterrightdel
ប្រតិភូ​ពិភាក្សាអំពីនិន្នាការបច្ចេកវិទ្យាថ្មីនៅក្នុងវិស័យ AI និង semiconductors 

កម្មវិធីសន្និសីទ AISC 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមីនា នៅទីក្រុងហាណូយ និងទីក្រុង Da Nang ដោយមានសកម្មភាពសំខាន់ៗរួមមាន៖ សិក្ខាសាលាស្តីពី "បដិវត្តន៍បច្ចេកវិទ្យា semiconductor - បញ្ញានិម្មិត នៅ Silicon Valley" និង "ការប្រមូលផ្តុំនៃ semiconductors និងបញ្ញាសិប្បនិមិត្ត៖ កត្តារបកគំហើញ បង្កើតឱកាសថ្មី" រួមទាំងការតាំងពិព័រណ៍ ការវិនិយោគ និងការតភ្ជាប់អាជីវកម្ម...

បកប្រែដោយ Duy Hoan