នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញវឌ្ឍនភាពនៃគម្រោងបង្កើតសួនឧស្សាហកម្មកែច្នៃធនធានឡើងវិញនៅ​វៀត​ណាម​។

លោកអនុរដ្ឋមន្ត្រី Le Cong Thanh បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូង ដែលត្រូវបានលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សកម្មភាពវិនិយោគនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពជាច្រើនកំពុងត្រូវបានអនុវត្តដោយប្រទេសទាំងពីរ។

leftcenterrightdel
លោក Le Cong Thanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ទទួលជួបលោក Kim Young Ki ប្រធានស្តីទីនៃវិទ្យាស្ថានបច្ចេកវិទ្យា និងឧស្សាហកម្មបរិស្ថានកូរ៉េខាងត្បូង

លោកអនុរដ្ឋមន្ត្រី Le Cong Thanh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង និង KEITI បានជួយគាំទ្រក្រសួងកសិកម្មនិងបរិស្ថានវៀតណាមក្នុងការតាក់តែង និងអនុវត្តគោលនយោបាយនិងគម្រោងការពារបរិស្ថានដូចជា បទប្បញ្ញត្តិស្តីពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិត និងនាំចូលនាំចេញ (EPR)។ ដើម្បីអនុវត្ត EPR និងសេដ្ឋកិច្ចវិលជុំ និងជំរុញសកម្មភាពកែច្នៃឡើងវិញ វៀតណាមពិតជាត្រូវរៀនបទពិសោធន៍ពីប្រទេសជាច្រើនដូចជាកូរ៉េខាងត្បូងជា​ដើម​។

ពិភាក្សាអំពីខ្លឹមសារនេះ លោក Kim Young Ki បាននិយាយថា កូរ៉េខាងត្បូងបានអនុវត្ត EPR ជាយូរមកហើយ ដូច្នេះកូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ជាមួយប្រទេសវៀតណាម ដើម្បីបង្កើតសេដ្ឋកិច្ចវិលជុំក្នុងការគ្រប់គ្រងកាកសំណល់។ អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងរវាងក្រសួងបរិស្ថានកូរ៉េខាងត្បូង និងក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការបង្កើតសួនឧស្សាហកម្មកែច្នៃធនធានឡើងវិញ។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

លោក Kim Young Ki បានមានប្រសាសន៍ថា "ដើម្បីអនុវត្តគម្រោងនេះឱ្យបានឆាប់រហ័ស កូរ៉េខាងត្បូងបានបញ្ជូនអ្នកជំនាញអំពី EPR និងសម្របសម្រួលជាមួយខេត្ត ក្រុង ដើម្បីធ្វើការត្រួតពិនិត្យមុនពេលក្រសួងទាំងពីរអនុវត្តសកម្មភាពជាក់លាក់" ។

ដោយកត់សម្គាល់ពីសារៈសំខាន់ជាក់ស្តែងនៃគម្រោងនេះ លោកអនុរដ្ឋមន្ត្រី Le Cong Thanh បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងបរិស្ថាននឹងដឹកនាំអង្គភាពនានាដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានកូរ៉េខាងត្បូង និង KEITI ដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង និង KEITI ដែលបានជួយដល់ក្រសួងក្នុងវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារធនធានទឹក ការអភិរក្សជីវចម្រុះ និងការការពារបរិស្ថាន។

លោកអនុរដ្ឋមន្ត្រី Le Cong Thanh បានលើកឡើងអំពីការចូលរួមនាពេលថ្មីៗនេះក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំសហគ្រាសកូរ៉េខាងត្បូងលេចធ្លោចំនួន ៣៥ ដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា៖ “គ្មានឧបសគ្គណាអាចរារាំងកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងបានឡើយ”។ ដូច្នេះ លោកអនុរដ្ឋមន្ត្រី Le Cong Thanh សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងបរិស្ថានវៀតណាមជាមួយ KEITI និយាយដោយឡែក និងក្រសួងបរិស្ថានកូរ៉េខាងត្បូងនិយាយរួមនាពេលខាងមុខ ក៏ដូចនឹងការបញ្ជាក់ខាងលើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ៕

បកប្រែដោយ Pham Diep