វៀតណាម និងកូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យធនធានធម្មជាតិ និងបរិស្ថាន
កប.អនឡាញ - វៀតណាមក៏ចង់ឱ្យកូរ៉េខាងត្បូងជួយគាំទ្របទពិសោធន៍ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដើម្បីស្ដារទន្លេ "ស្លាប់" ឡើងវិញ។
នាថ្ងៃទី ៦ មិនា នៅទីក្រុងហាណូយ លោក Dang Quoc Khanh រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Choi Youngsam ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធនធាន និងបរិស្ថានរវាងប្រទេសទាំងពីរ។
    |
 |
លោក Dang Quoc Khanh រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Choi Youngsam ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំវៀតណាម |
នៅក្នុងជំនួបនេះ លោក Dang Quoc Khanh សង្ឃឹមថា លោកឯកអគ្គរដ្ឋទូជួយគាំទ្រការជំរុញខ្លឹមសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាដោយភាគីទាំងពីរតាមរយៈការតភ្ជាប់សកម្មភាពជាក់លាក់។
វៀតណាមក៏ចង់ឱ្យកូរ៉េខាងត្បូងជួយគាំទ្របទពិសោធន៍ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដើម្បីស្ដារទន្លេ "ស្លាប់" ឡើងវិញ ជួយគាំទ្រអំពីធនធានមនុស្ស ដើម្បីកសាងមូលដ្ឋានទិន្នន័យដីធ្លីសម្រាប់ការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
បកប្រែដោយ Duy Hoan