តាមរយៈកិច្ចសហប្រតិបត្តិការ ក្រុមហ៊ុន Ansys នឹងផ្តល់កម្មវិធីបង្រៀន និងបណ្តុះបណ្តាលពាក់ព័ន្ធដល់សាកលវិទ្យាល័យនានានៅទីក្រុងហូជីមិញក្នុងលំហនវានុវត្តន៍របស់ Ansys។ សាកលវិទ្យាល័យទាំងនេះគឺជាអង្គភាពមានប្រៀបខ្លាំងក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយមានបំណងចង់អភិវឌ្ឍក្រុមធនធានមនុស្សដែលមានទេពកោសល្យ។

leftcenterrightdel
ថ្នាក់ដឹកនាំមណ្ឌលបច្ចេកវិទ្យាខ្ពស់ ទីក្រុងហូជីមិញ និងក្រុមហ៊ុន Ansys Software ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ vnanet.vn)

លោក Nguyen Anh Thi ប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនឹងបង្កើតឱកាសសម្រាប់និស្សិតស្វែងយល់អំពីបច្ចេកវិទ្យាថ្មីបំផុត ព្រមទាំងទទួលបទពិសោធន៍ជាក់ស្តែងក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ផងដែរ។ កិច្ចសហប្រតិបត្តិការនេះក៏ជួយលើកកំពស់សមត្ថភាពប្រតិបត្តិការរបស់មជ្ឈមណ្ឌលអេឡិចត្រូនិក និងបន្ទះឈីប រួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបសម្រាប់ទីក្រុងហូជីមិញ និងកំណើនសេដ្ឋកិច្ចវៀតណាម៕

បកប្រែដោយ Thuy Anh