ទីក្រុងហូជីមិញ និងទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
កប.អនឡាញ - លោក Grigoriev Evgeny Dmitrievich គាំទ្រការបើកឲ្យដំណើរការអនុវត្តជើងហោះហើរត្រង់រវាងទីក្រុង Saint Petersburg និងទីក្រុងហូជីមិញ។
នាថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី ដឹកនាំដោយលោក Grigoriev Evgeny Dmitrievich ប្រធានគណៈកម្មាធិការកិច្ចការបរទេសទីក្រុង Saint Petersburg ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។
លោក Vo Van Hoan បានឲ្យដឹងថា ទីក្រុងហូជីមិញ ត្រៀមខ្លួនជាស្រេចជំរុញសកម្មភាពសហប្រតិបត្តិការជាមួយទីក្រុង Saint Petersburg លើវិស័យពាណិជ្ជកម្ម អប់រំ សុខាភិបាល។ល។
    |
 |
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ គណៈកម្មាធិការបក្សទីក្រុងហូជីមិញ) |
ថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខ័ណ្ឌ Vyborgsky និងទីក្រុង Thu Duc រវាងខ័ណ្ឌ Kronstadt និងស្រុក Can Gio ព្រមទាំងសង្ឃឹមថា កិច្ចព្រមព្រៀងទាំងនេះនឹងក្លាយទៅជាគម្រោងសហប្រតិបត្តិការជាក់លាក់នាពេលឆាប់ៗនេះ។
រីឯខ្លួនវិញលោក Grigoriev Evgeny Dmitrievich បានស្នើឱ្យទីក្រុងហូជីមិញគាំទ្រ ហើយត្រៀមរៀបចំជាស្រេចសហការដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ និងគណៈកម្មាធិការនីតិប្បញ្ញត្តិនៃទីក្រុង Saint Petersburg ។ លោក Grigoriev Evgeny Dmitrievich គាំទ្រការបើកឲ្យដំណើរការអនុវត្តជើងហោះហើរត្រង់រវាងទីក្រុង Saint Petersburg និងទីក្រុងហូជីមិញ៕
បកប្រែដោយ Huyen Trang