យោងតាមលោក Nguyen Quang Trung អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver (កាណាដា) បានឲ្យដឹងថា មកទល់ពេលនេះ វៀតណាមបាននាំចេញទំនិញសម្បូរបែបទៅកាន់ប្រទេសនេះ ដូចជាទូរសព្ទដៃ កុំព្យូទ័រ វាយនភណ្ឌ ស្បែកជើង គ្រឿងសង្ហារឹម ជលផល កៅស៊ូ។ល។

leftcenterrightdel
ទិដ្ឋភាពសិក្ខាសាលា (រូបថត៖ vnanet.vn)

ប៉ុន្តែ ធុរកិច្ចវៀតណាមមិនទាន់មានព័ត៌មានច្រើនអំពីទីផ្សារ ការនិយមចូលចិត្តប្រើប្រាស់ ក៏ដូចជាគោលនយោបាយ គោលនយោបាយអនុគ្រោះ និងវិធានការគាំពារពាណិជ្ជកម្មរបស់ប្រទេសកាណាដា។ ដូច្នេះ បើធៀបនឹងសក្ដានុពល និងតម្រូវការនៃទីផ្សារ ចំនួនទំនិញវៀតណាមនៅមានកម្រិតតិចតួចនៅឡើយ។

ចែករំលែកជាមួយវិនិយោគិនកាណាដា លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា នៅទីក្រុងហូជីមិញ ប្រទេសកាណាដាមានគម្រោងវិនិយោគចំនួន ១៣១ ដោយមានទុនវិនិយោគសរុបជាង ១៣៣ លានដុល្លារអាមេរិក។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ ប្រទេសកាណាដាមានគម្រោងចំនួន ២០ ដោយមានទុនវិនិយោគសរុបចំនួន ៣.១ លានដុល្លារអាមេរិក៕

បកប្រែដោយ Thuy Anh