លោកស្រី Le Thi Thu Hang បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ CFTC និងលោកស្រី Caroline D.Pham ផ្ទាល់ជូនចំពោះទីភ្នាក់ងារជំនាញរបស់វៀតណាមក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ដោយហេតុនោះបានជួយ​​គាំទ្រការអភិវឌ្ឍរបស់វៀតណាម និងរួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកមាន​អស្ថិរភាព និងអតិផរណាពិភពលោកកើនឡើងយ៉ាងឆាប់រហ័ស វៀតណាមតែងតែខិតខំជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ រួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានស្តីពីការបំពេញបន្ថែមក្របខ័ណ្ឌយន្តការ និងគោលនយោបាយនៃទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងវិស័យហិរញ្ញវត្ថុ។ លោកស្រីអនុរដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរបង្កើន​កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ ជាពិសេសហិរញ្ញវត្ថុឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង ប្រាក់កម្ចី និងជំនួយ ពន្ធគយ ការអភិវឌ្ឍទីផ្សារទីផ្សារ​មូលធន និងទីផ្សារមូលបត្រ។

leftcenterrightdel
លោកស្រី Le Thi Thu Hang និងលោកស្រី Caroline D.Pham

លោកស្រី Caroline D.Pham បានថ្លែងអំណរគុណដល់ទីភ្នាក់ងារនានារបស់រដ្ឋាភិបាលវៀតណាមដែលបានចូលរួមយ៉ាងសកម្ម និងសហប្រតិបត្តិការជាមួយ CFTC ក្នុងបញ្ហាពាណិជ្ជកម្ម រូបិយវត្ថុ និងរូបិយប័ណ្ណបរទេស និងការស្រាវជ្រាវរួមគ្នាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ។ លោកស្រីបាននិយាយថា CFTC នាពេលខាងមុខនឹងអនុវត្ត​សកម្មភាពនានាដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកបទពិសោធន៍ក្នុងការកសាងក្របខ័ណ្ឌគោលនយោបាយ ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុប្រកបដោយស្ថិរភាព។

ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការជាក់លាក់ដើម្បីរឹតបន្តឹងបន្ថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ហិរញ្ញវត្ថុ-វិនិយោគទ្វេភាគី រួមទាំងការជំរុញការចរចាលើក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ​និងសហរដ្ឋអាមេរិកបាន​ទទួលស្គាល់ថាវៀតណាមមានសេដ្ឋកិច្ចទីផ្សារ ​កិច្ចសហប្រតិបត្តិការលើគោលនយោបាយរូបិយប័ណ្ណបរទេស ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់៕

បកប្រែដោយ Duy Hoan