នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងគម្រោង “ទទួលគណៈប្រតិភូធុរកិច្ចបរទេសមកវៀតណាមផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយបណ្ដាមូលដ្ឋាននៅតំបន់ខ្ពង់រាបកណ្តាល” ក្នុងក្របខ័ណ្ឌកម្មវិធីជាតិស្តីពីការជំរុញពាណិជ្ជកម្មវៀតណាមឆ្នាំ២០២៣ ដែលអនុម័តដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baogialai.com.vn)

ចូលរួមកិច្ចប្រជុំ មានថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Champasak ខេត្ត Attapeu ខេត្ត Savalan ខេត្ត Sekong (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី តំណាងស្ថាប័ន និងធុរកិច្ចខេត្តរតនគិរី និងខេត្តព្រះវិហារ (ព្រះរាជាណាចក្រកម្ពុជា) តំណាងបណ្ដាធុរកិច្ចមកពីប្រទេសជប៉ុន។

ក្នុងសុន្ទរកថាស្វាគមន៍ លោក Nguyen Huu Que អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា កិច្ចប្រជុំនេះក្នុងគោលបំណងបង្កើតឱកាសផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ តភ្ជាប់ពាណិជ្ជកម្ម និងជំរុញការនាំចេញផលិតផល និងទំនិញរបស់ធុរកិច្ចនៅតំបន់ខ្ពង់រាបភាគកណ្តាល និងខេត្ត ក្រុងមួយចំនួននៃប្រទេសវៀតណាមជាមួយធុរកិច្ច និងក្រុមហ៊ុនចែកចាយមកពីកម្ពុជា ឡាវ និងជប៉ុន ចូលរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍផលិតកម្ម របស់ធុរកិច្ច ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជំនាន់ថ្មី ដែលចុះហត្ថលេខារវាង​វៀតណាមនិងឡាវ វៀតណាមនិងកម្ពុជា និងបើកទូលាយទៅកាន់ប្រទេសសមាជិកអាស៊ាន និងជប៉ុន។

leftcenterrightdel
បណ្ដាអង្គភាពចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្ម (រូបថត៖ baogialai.com.vn)

នៅកិច្ចប្រជុំ ប្រតិភូ និងតំណាងទាំងឡាយមកពីវៀតណាម ឡាវ និងកម្ពុជាបានពិភាក្សាអំពីបញ្ហានានាដែលទាក់ទងនឹងផលិតផលកសិកម្មនៅតំបន់ខ្ពង់រាបភាគកណ្តាល ការផ្លាស់ប្ដូរពាណិជ្ជកម្ម ការនាំចេញទំនិញ ការវាយតម្លៃលើការលំបាក និង​ដែនកំណត់ លើកឡើងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជំនាន់ថ្មី ដើម្បីជម្រុញការប្រើប្រាស់ផលិតផលដែលនាំចេញទៅកាន់ទីផ្សារកម្ពុជា ឡាវ និងបណ្តាប្រទេសអាស៊ាន។

ក្នុងឱកាសនេះដែរ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្មចំនួន ១២ បានប្រព្រឹត្តទៅរវាងបណ្ដាធុរកិច្ចនៅតំបន់ខ្ពង់រាបភាគកណ្តាល និងខេត្ត ទីក្រុងរបស់វៀតណាមជាមួយធុរកិច្ចនាំចេញ នាំចូលរបស់ប្រទេសឡាវ និងប្រទេសកម្ពុជា៕

បកប្រែដោយ Thuy Anh