វៀតណាម និងជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន
កប.អនឡាញ - ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន វៀតណាមបច្ចុប្បន្នជាដៃគូធំទីពីរដែលជប៉ុនផ្តល់អាទិភាពជ្រើសរើសសហប្រតិបត្តិការវិនិយោគ។
នាថ្ងៃទី ៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាគមន៍ផ្នែកទន់ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (IT) សហការជាមួយសមាគមឧស្សាហកម្មសេវាកម្មបច្ចេកវិទ្យាព័ត៌មានជប៉ុន និងគណៈកម្មាធិការសហប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មានវៀតណាម-ជប៉ុន បានរៀបចំទិវាបច្ចេកវិទ្យាព័ត៌មានជប៉ុន ឆ្នាំ២០២៣ (Japan ICT Day 2023)។ )
    |
 |
ទិវាបច្ចេកវិទ្យាព័ត៌មានជប៉ុន ឆ្នាំ២០២៣ (Japan ICT Day 2023) |
Japan ICT Day គឺជាសកម្មភាពប្រចាំឆ្នាំ (ប្រព្រឹត្តទៅតាំងពីឆ្នាំ ២០០៧ ដល់បច្ចុប្បន្ន) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្ម IT វៀតណាម និងជប៉ុន។ ព្រឹត្តិការណ៍នេះមានសកម្មភាពដូចជា៖ សិក្ខាសាលា ទស្សនកិច្ច និងជំនួបធ្វើការជាមួយអង្គការ និងសហគ្រាសវៀតណាម ការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងអង្គភាព និងសហគ្រាសវៀតណាម និងជប៉ុនក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន...
ជប៉ុនស្ថិតក្នុងលំដាប់កំពូលទាំង៣ ក្នុងចំណោមវិនិយោគិនបរទេសធំជាងគេនៅវៀតណាម ដែលមានគម្រោងជាង ៤.៨៣០ ទុនសរុបជាង ៦៤ លានដុល្លារអាមេរិក។ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន វៀតណាមបច្ចុប្បន្នជាដៃគូធំទីពីរដែលជប៉ុនផ្តល់អាទិភាពជ្រើសរើសសហប្រតិបត្តិការវិនិយោគ៕
បកប្រែដោយ Duy Hoan