ក្នុងនោះ ប្រាក់កម្ចី ៥០,០០០ លានយ៉េន (ស្មើនឹង ៨,៧៥០ ពាន់លានដុង) សម្រាប់កម្មវិធី “ជំនួយថវិកាស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមវៀតណាមក្រោយជំងឺ Covid-19”។

ខ្ទង់ប្រាក់កម្ចី ODA ទីពីរមានតម្លៃ ៦,២៤៤ លានយ៉េន (ស្មើនឹង ១,០៩៣ ពាន់លានដុង) សម្រាប់គម្រោង “កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈនៅខេត្ត Binh Duong”។ គម្រោងនេះរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) លេខ៩ (ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ)។

leftcenterrightdel
លោក Vo Thanh Hung អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងលោក Sugano Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្ដល់ប្រាក់កម្ចីចំនួន៣

ខ្ទង់ប្រាក់កម្ចី ODA ចុងក្រោយដោយមានតម្លៃ ៤,៧៣៩ លានយ៉េន (ស្មើនឹង ៨២៩ ពាន់លានដុង) សម្រាប់គម្រោង "ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍកសិកម្មនៅខេត្ត Lam Dong (ដំណាក់កាលទី១)"។ គម្រោងនេះនឹងរួមចំណែកបំបាត់ភាពអត់ឃ្លាន ការផលិតកម្ម និងប្រើប្រាស់ប្រកបដោយមានការទទួលខុសត្រូវ ហើយជាគំរូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងវៀតណាម និងជប៉ុន។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងឱកាសអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន ហើយបញ្ជាក់ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh