ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម គណៈប្រតិភូជាន់ខ្ពស់នៃមជ្ឈមណ្ឌលពលករនៃសាធារណរដ្ឋគុយបា ដឹកនាំដោយលោក Ulises Guilarte de Nacimiento អគ្គលេខាធិការនៃមជ្ឈមណ្ឌលពលករ​សាធារណរដ្ឋគុយបា អនុប្រធានសហភាពសហជិពពិភពលោក អញ្ជើញទៅទស្សនកិច្ច និងជួបធ្វើការជាមួយតំណាងក្រុមហ៊ុនបណ្តាក់ទុនរួម Vietsovpetro នៅទីក្រុង Vung Tau។

leftcenterrightdel
លោក Ulises Guilarte de Nacimiento អគ្គលេខាធិការនៃមជ្ឈមណ្ឌលពលករ​សាធារណរដ្ឋគុយបា (រូបថត៖ VNA)

នៅក្នុងជំនួបនេះ គណៈប្រតិភូគុយបា បានចាប់អារម្មណ៍ចំពោះសមិទ្ធិផលដែលក្រុមហ៊ុនបណ្តាក់ទុនរួម Vietsovpetro វៀតណាម-រុស្ស៊ី សម្រេចបានក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម ព្រមទាំង​បាន​សិក្សាស្វែងយល់អំពីការអនុវត្តបច្ចេកវិជ្ជាក្នុងសកម្មភាពរុករកទាញយក ក៏ដូចជាការថែទាំពលករនៅអង្គភាព។

លោក Ulises Guilarte de Nacimiento បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនបណ្តាក់ទុនរួម Vietsovpetro ដែល​មិនត្រឹមតែធ្វើសកម្មភាពអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងថែទាំពលករ និងការពារបរិស្ថានទៀតផង។ លោក Ulises Guilarte de Nacimiento បានឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ លោកនឹងពិភាក្សាជាមួយប្រធានសហព័ន្ធពលករវៀតណាមអំពីវិស័យថ្មីក្នុងកិច្ចសហប្រតិបត្តិការ ការចែករំលែកបទពិសោធន៍ ការបណ្តុះបណ្តាលកម្មាភិបាលក្នុងវិស័យប្រេងឧស្ម័ន ព្រមទាំងមានបំណងចង់ទទួលស្វាគមន៍ក្រុមហ៊ុនបណ្តាក់ទុនរួមវៀតណាម-រុស្ស៊ី Vietsovpetro មកបំពេញទស្សនកិច្ច និងពិគ្រោះយោបល់លើការរុករកប្រេងឧស្ម័នសម្រាប់គុយបា។

រីឯខ្លួនវិញ លោក Nguyen Dinh Khang ប្រធានសហព័ន្ធពលករវៀតណាម បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាលើ​សកម្មភាព​សហជីពក្នុង​វិស័យ​ប្រេងឧស្ម័នវៀតណាមជាមួយសហជិពក្នុង​វិស័យ​​ប្រេងឧស្ម័ន នៃមជ្ឈមណ្ឌលពលករសាធារណរដ្ឋគុយបា៕

បកប្រែដោយ Thanh Cong