leftcenterrightdel
លោកស្រី Truong Thi Mai ថ្លែង​ក្នុង​កិច្ចប្រជុំ​

ក្នុងកិច្ចប្រជុំនេះ ប្រតិភូបានស្តាប់របាយការណ៍វាយតម្លៃលទ្ធផលការងារនៃក្រុម ចាប់ពីដើមឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងពិភាក្សា និងអនុម័តផែនការការងារសម្រាប់ប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០២៣នេះ និងសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ អ្នកចូលរួមទាំងអស់ក៏ត្រូវបានជម្រាបអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្ត Lao Cai និងកាលានុវត្តភាពវិនិយោគ និងការជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយជាមួយជប៉ុន ហើយតែងតែចាត់ទុកជប៉ុនជាដៃគូដ៏សំខាន់បំផុត និងយូរអង្វែង។ ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ដោយ​មាន​ការជឿទុកចិត្តខាងនយោបាយខ្ពស់។ លោកស្រី Truong Thi Mai បានសម្តែងនូវគោលបំណងថា ភាគីទាំងពីរបន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមសមាជិកសភាមិត្តភាពវៀតណាម - ជប៉ុន និងសហភាពសមាជិកសភាមិត្តភាពជប៉ុន - វៀតណាម រវាងរដ្ឋសភាវៀតណាម និងសភាជប៉ុន រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan