សិង្ហបុរីនាំមុខគេក្នុងចំណោមប្រទេស និងដែនដី ដែលវិនិយោគនៅទីក្រុងហូជីមិញ
កប.អនឡាញ - សិង្ហបុរីជាប្រទេសនាំមុខគេអំពីគម្រោងដែលទើបទទួលបានអាជ្ញាប័ណ្ណថ្មី ជាមួយនឹងគម្រោងចំនួន ៧២ ដែលមានដើមទុនចុះបញ្ជីឡើងដល់ ១២១.៥ លានដុល្លារអាមេរិក ស្មើនឹង ៦០.៨% នៃដើមទុនដែលបានចុះបញ្ជីថ្មី។
យោងតាមនាយកដ្ឋានស្ថិតិនៃទីក្រុងហូជីមិញ គិតចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ទុនវិនិយោគពីបរទេសសរុបចូលទីក្រុងមានចំនួនជិត ១.១៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេស សិង្ហបូរី គឺជាប្រទេសនាំមុខគេអំពីគម្រោងដែលទើបទទួលបានអាជ្ញាប័ណ្ណថ្មី។
    |
 |
តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដែលបានពង្រីកនៅទីរួមស្រុក Tan Uyen ខេត្ត Binh Duong (រូបថត៖ Vu Sinh/VNA) |
ក្នុងរយៈពេល ៥ ខែកន្លងមក ទីក្រុងបានផ្តល់អាជ្ញាប័ណ្ណវិនិយោគថ្មីសម្រាប់គម្រោងចំនួន ៣៧៤ ដែលមានដើមទុនចុះបញ្ជីជិត ២០០ លានដុល្លារអាមេរិក។ សិង្ហបុរីជាប្រទេសនាំមុខគេអំពីគម្រោងដែលទើបទទួលបានអាជ្ញាប័ណ្ណថ្មី ជាមួយនឹងគម្រោងចំនួន ៧២ ដែលមានដើមទុនចុះបញ្ជីសម្រេចបាន ១២១.៥ លានដុល្លារអាមេរិក ស្មើនឹង ៦០.៨% នៃដើមទុនដែលបានចុះបញ្ជីថ្មី។
ទាក់ទិននឹងការកែសម្រួលដើមទុនចុះបញ្ជី ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ មានគម្រោងចំនួន ១២១ នៅក្នុងទីក្រុងដែលមានដើមទុនកែសម្រួលបានកើនឡើងជាង ៤០៣ លានដុល្លារអាមេរិក។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានដើមទុនកែសម្រួលខ្ពស់បំផុតក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ សម្រេចបាន ២១៥.១ លានដុល្លារ៕
បកប្រែដោយ Duy Hoan