ថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ លោក Nguyen Hoang ប្រធាន HANSIBA បានឲ្យដឹងថា បច្ចុប្បន្ននេះ ផលិតផលឧស្សាហកម្ម និងគ្រឿងបន្លាស់ដែលផលិតនៅវៀតណាមត្រូវបាននាំទៅទីផ្សារពិភពលោកដោយមានរាប់រយពាន់លានដុល្លារអាមេរិក។ លោក Nguyen Hoang ក៏បានឲ្យដឹងដែរថា នៅទីក្រុងហាណូយ HANSIBA បានត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការក្នុងការផលិតជាមួយសហគ្រាសដៃគូ។ HANSIBA បាននិងកំពុងបន្តពិគ្រោះ និងផ្ដល់យោបល់អំពីគោលនយោបាយអនុគ្រោះល្អបំផុតសម្រាប់សហគ្រាសបច្ចេកវិទ្យាខ្ពស់ដែលផលិតនៅវៀតណាម រួមទាំងសហគ្រាសទីក្រុងស៊ូចូវ។

leftcenterrightdel
កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាងសហគ្រាសឧស្សាហកម្មបន្ទាប់បន្សំទីក្រុងហាណូយ និងសហគ្រាសស៊ូចូវ ប្រទេសចិន

យោងតាមលោក Pan DongMing ប្រធានស្តីទីសមាគមជម្រុញពាណិជ្ជកម្មសហគ្រាសធុនតូច និងមធ្យមនៅទីក្រុង ស៊ូចូវ ប្រទេសចិន បានឲ្យដឹងថា ដើម្បីសហការជាមួយសហគ្រាសវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មកែច្នៃ និងផលិត សហគ្រាសស៊ូចូវ មានបំណងស្វែងយល់បន្ថែមអំពីសហគ្រាសវៀតណាម និងឱកាសសហប្រតិបត្តិការជាក់លាក់នាពេលខាងមុខ។

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ HANSIBA នឹងជួយគាំទ្រសហគ្រាសសមាជិក HANSIBA និងសហគ្រាសជាសមាជិកនៃសមាគមជំរុញពាណិជ្ជកម្មសហគ្រាសធុនតូច និងមធ្យមទីក្រុងស៊ូចូវ ក្នុងកិច្ចសហប្រតិបត្តិការផលិតកម្ម ការធ្វើអាជីវកម្ម ការចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្មសកល។ ទន្ទឹមនឹងនោះ ផ្តោតទៅលើការតភ្ជាប់ពាណិជ្ជកម្ម ទីផ្សារ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាផលិតកម្មជំនាន់ថ្មី (ផ្តល់អាទិភាពដល់ការប្រើប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការបំពុលបរិស្ថាន) សហការផលិតកម្ម ជ្រើសរើស និងបណ្តុះបណ្តាលបុគ្គលិក-វិស្វករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមស្តង់ដារពិភពលោក។ល៕

បកប្រែដោយ Thuy Anh