ទីក្រុង Can Tho នាំចេញជាផ្លូវការទុរេន ១៨.៥ តោនទៅកាន់ប្រទេសចិន
កប.អនឡាញ - នាថ្ងៃទី ១៧ ខែមីនា មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុង Can Tho បានរៀបចំពិធីនាំចេញផ្លែទុរេនជាលើកដំបូងតាមពិធីសារដែលចុះហត្ថលេខារវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងអគ្គនាយកដ្ឋានគយចិន។
ផ្លែទុរេនចំនួន ១៨.៥ តោន ទទួលបានលេខកូដតំបន់ដាំពីសហករណ៍ទុរេន Truong Phat (ស្រុក O Mon) និងអង្គភាពនាំចេញគឺក្រុមហ៊ុន Ngoc Minh LS។
    |
 |
ចំនួនផ្លែទុរេនដំបូងនៃទីក្រុង Can Tho ត្រូវបាននាំចេញទៅកាន់ប្រទេសចិន |
ការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការចរចារយៈពេលវែងរបស់ស្ថាប័នជំនាញវៀតណាម និងចិន ជាមួយនឹងការរួមដំណើររបស់អ្នកដាំទុរេន និងសហគ្រាសនាំចេញផ្លែទុរេនវៀតណាម ហើយបញ្ជាក់ពីប្រសិទ្ធភាពក្នុងកិច្ចសហការដំបូងរវាងតំបន់ដាំដុះ និងសហគ្រាស ជាមួយតំបន់ផលិតទុរេនដែលក្រុមហ៊ុនឧបត្ថម្ភកសាងលេខកូដតំបន់ដាំនាពេលកន្លងមក៕
បកប្រែដោយ Thuy Anh