ជាឱកាសសម្រាប់ទំនិញ និងកសិផលវៀតណាមចូលទីផ្សារហូឡង់
កប.អនឡាញ - Miss Linh ដែលជាគេហទំព័ររបស់ក្រុមហ៊ុន Viet Nam Food Europe BV ប្រតិបត្តិការនៅក្នុងទីផ្សារហូឡង់ បានចូលរួមពិព័រណ៍អន្តរជាតិ Horecava ឆ្នាំ២០២៣ នៅទីក្រុងអាំស្ទែដាំ។
ក្នុងពិព័រណ៍នោះ ស្តង់របស់ Miss Linh បានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន និងដៃគូជាច្រើន ដោយសារមានផលិតផលមិនប៉ះពាល់ដល់បរិស្ថាន និងម្ហូបអាហារវៀតណាម។ Miss Linh មានបំណងនាំយកផលិតផលវៀតណាមដោយផ្ទាល់ទៅកាន់ប្រជាជនអឺរ៉ុបក្នុងតម្លៃសមរម្យបំផុត។ ពិព័រណ៍នេះជាឱកាសសម្រាប់ផលិតផលកសិកម្មវៀតណាមចូលកាន់ទីផ្សារហូឡង់។
    |
 |
លោក Pham Viet Anh ថតរូបទុកជាអនុស្សាវរីយ៍ជាមួយតំណាងក្រុមហ៊ុន (រូបថត៖ ស្ថានទូតវៀតណាមប្រចាំហូឡង់) |
យោងតាមលោក Pham Viet Anh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសហូឡង់ បានឲ្យដឹងថា ប្រទេសហូឡង់គឺជាច្រកទ្វារទៅកាន់អឺរ៉ុប ដូច្នេះនៅពេលដែលនាំចូលទំនិញទៅកាន់ប្រទេសហូឡង់បាន វាងាយស្រួលក្នុងការនាំចូលទំនិញទៅកាន់ប្រទេសអឺរ៉ុប។
Horecava គឺជាពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនៅប្រទេសហូឡង់ ក្នុងវិស័យភោជនីយដ្ឋាន សណ្ឋាគារ ផលិតផលកសិកម្ម និងម្ហូបអាហារ។ ពិព័រណ៍ពាណិជ្ជកម្មឆ្នាំនេះប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ ដោយទាក់ទាញក្រុមហ៊ុនប្រមាណ ៧០០ មកពីប្រទេសជុំវិញពិភពលោក៕
បកប្រែដោយ Thanh Cong