លោក Nguyen Hong Linh លេខាគណៈកម្មាធិការបក្សខេត្ត Dong Nai បានឧទ្ទេសនាមជូនគណៈប្រតិភូអំពីប្រៀបខ្លាំងរបស់ខេត្ត អំពីទីតាំងភូមិសាស្ត្រ ប្រព័ន្ធគមនាគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ច។ល។ បច្ចុប្បន្ន ខេត្ត Dong Nai ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាប់ចំណាត់ថ្នាក់ទី៥ នៅក្នុងទូទាំងប្រទេស ដោយមានគម្រោងជិត ១៥០០ នឹងដើមទុនចុះបញ្ជីសរុបចំនួន ៣២.៤ ពាន់លានដុល្លារអាមេរិក។ វិនិយោគិនកូរ៉េខាងត្បូងនាំមុខគេក្នុងចំនួនគម្រោង FDI និងដើមទុនវិនិយោគក្នុងខេត្តដែលមានគម្រោង ៤២៦ ជាមួយដើមទុនសរុប ៧.២ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Chung Yong Rae បានថ្លែងអំណរគុណចំពោះលេខាគណៈកម្មាធិការបក្សខេត្ត Dong Nai ព្រមទាំងសង្កត់ធ្ងន់ថា ខ័ណ្ឌ Yuseong មានទំនាក់ទំនងសហប្រតិបត្តិការ និងផ្លាស់ប្តូរលើវិស័យជាច្រើនជាមួយស្រុក Nhon Trach និងខេត្ត Dong Nai។ ទំនាក់ទំនងនេះមានឥទ្ធិពលជាវិជ្ជមាន។ ថ្នាក់ដឹកនាំខ័ណ្ឌនឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយខេត្ត Dong Nai និងមូលដ្ឋាននានារបស់ខេត្តនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang