ក្នុងឆ្នាំ២០២១ ហ្វីលីពីនជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាមដោយមាន ២.៤៥ លានតោន ជាមួយនឹងទំហំជាង ១.២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.៥% និងតម្លៃកើនឡើង ៧,១% បើធៀបនឹងឆ្នាំ ២០២០ ដែលស្មើនឹង ៣៩,៤% នៃចំនួនសរុប និង ៣៨% នៃទំហំរបស់ការនាំចេញអង្ករសរុប។

leftcenterrightdel
បញ្ជូនអង្ករឡើងកុងតឺន័រ (រូបថត៖ vnanet.vn)

ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ហ្វីលីពីនបន្តនាំមុខគេលើការទិញអង្ករពីវៀតណាម ដែលស្មើនឹង ៤៤.៧% នៃចំនួន និង ៤២.៦% នៃទំហំរបស់ការនាំចេញអង្ករសរុប ដោយសម្រេច​បាន​ ៦៧២.១៣៦ តោន ស្មើនឹង ៣១១.០៨ លានដុល្លារអាមេរិក ក្នុងតម្លៃជាមធ្យម ៤៦២.៨ ដុល្លារ/តោន។

ក្រៅពីទីផ្សារហ្វីលីពីន អង្ករវៀតណាមក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗផ្សេងទៀតក្នុងអាស៊ាន ដូចជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។ ជាពិសេស បើធៀបនឹងខែមករា ឆ្នាំ២០២១ ការនាំចេញអង្ករទៅកាន់ទីផ្សារម៉ាឡេស៊ីក្នុងខែមករា ឆ្នាំ២០២២ មានចំនួនកើនឡើងយ៉ាងខ្លាំង ១០៤% និងទំហំកើនឡើង ៦៧.៥% ដែលមានការនាំចេញអង្ករចំនួន ៣៤,៩២៥ តោន ស្មើនឹង ១៦,០៧ លានដុល្លារអាមេរិក៕

បកប្រែដោយ Thuy Anh