ភាគីទាំងពីរបានវាយតម្លៃថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគ្រាដ៏មានសារៈសំខាន់ ខណៈដែលវៀតណាម និងថៃឈានចូលគន្លងប្រក្រតីភាពថ្មី បន្ស៊ាំខ្លួនទៅនឹងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាព ហើយសេដ្ឋកិច្ចកំពុងងើបឡើងវិញ និងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរទើបតែប្រារព្ធខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត ហើយបច្ចុប្បន្នកំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម ថៃ-វៀតណាម (រូបថត៖ vov.vn)

ថ្លែងមតិនៅក្រោយកិច្ចប្រជុំ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងថា គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ថៃ ឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ គឺអាចសម្រេចបានទាំងស្រុង។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអបអរសាទរចំពោះប្រទេសថៃដែលបានកាន់តំណែងជាប្រធាន APEC ឆ្នាំ២០២២ ក្រោមប្រធានបទ “បើកទូលាយ តភ្ជាប់ តុល្យភាព”។ លោកក៏បានអះអាងថា វៀតណាមគាំទ្រចំពោះគំនិតផ្តួចផ្តើម និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃសម្រាប់ APEC ឆ្នាំ២០២២ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang