នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដំបូងដែលត្រូវបានធ្វើឡើងក្រោមការចូលរួមដោយផ្ទាល់របស់សហគ្រិននិងអតិថិជន ក្រោយពីជំងឺ Covid-19 ត្រូវបានគ្រប់គ្រង។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកពិព័រណ៌ផ្សារណាត់ Vietnam Expo 2022 (រូបថត៖ vov.vn)

Vietnam Expo 2022 មានស្តង់ចំនួន ៣៨០ ស្ដង់ របស់សហគ្រាសចំនួន៤១០ ពីប្រទេសនិងតំបន់ដែនដីចំនួន១៥ ហើយតាំងបង្ហាញតាមខ្លឹមសារចំនួន៤៖ ពាណិជ្ជសញ្ញាជាតិនិងការនាំចេញ; ម៉ាស៊ីន ឧបករណ៍ និងឧស្សាហកម្មបន្ទាប់បន្សំ; បច្ចេកវិទ្យាឌីជីថលនិងពាណិជ្ជកម្មអេឡិចត្រូនិក; អាហារនិងភេសជ្ជៈ។ ក្នុងក្របខ័ណ្ឌនៃ Vietnam Expo ឆ្នាំនេះ ទន្ទឹមនឹងសកម្មភាពផ្សព្វផ្សាយផលិតផល និងការជម្រុញពាណិជ្ជកម្មតាមវិធីប្រពៃណី  ស្ដង់អនឡាញក៏ត្រូវបានរៀបចំឡើងសម្រាប់ដៃគូក្នុងនិងក្រៅប្រទេស ដើម្បីសហគ្រាសលើកកម្ពស់ប្រសិទ្ធភាពនៃការជម្រុញពាណិជ្ជកម្មរបស់ខ្លួនផងដែរ៕

បកប្រែដោយ Thuy Anh