ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តី Nguyen Hong Dien បានឲ្យដឹងថា តាំងពីកិច្ចប្រជុំសហប្រតិបត្តិការលើវិស័យអភិវឌ្ឍពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ លើកទី១១ នាឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្មនិយាយរួម និងពាណិជ្ជកម្មនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរនិយាយដោយឡែក មានការរីកចម្រើនថ្មី ដែលបង្ហាញតាមរយៈកំណើននៃទំហំពាណិជ្ជកម្មក្នុងការនាំចេញ នាំចូលរវាងប្រទេសទាំងពីរ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ១.៣៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៣.៣% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ទំហំនៃការនាំចូលពីឡាវរបស់វៀតណាម ទទួលបានជិត ៧៨០ លានដុល្លារអាមេរិក កើនឡើង ៧០% បើធៀបនឹងឆ្នាំ២០២០។

leftcenterrightdel
លោក Nguyen Hong Dien និងលោក Khampheng Xaysompheng ដឹកនាំកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានដាក់ទិសដៅចំនួន៧ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ នាពេលខាងមុខ រួមទាំង ការស្រាវជ្រាវនិងលើកឡើងនូវយន្តការ គោលនយោបាយទាក់ទាញការវិនិយោគនៅមណ្ឌលសេដ្ឋកិច្ចនៅច្រកទ្វារព្រំដែន ការជម្រុញកិច្ចចរចាដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវ។ ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញរបស់ប្រទេសនិមួយ បន្តបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មនៅតំបន់ព្រំដែន៕

បកប្រែដោយ Thanh Cong