កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងធ្វើពិពិធកម្មទីផ្សារនាំចេញ និងចូលរួមចំណែកជួយគាំទ្រដល់ការទទួលទានផ្លែស្រកានាគវៀតណាមនៅលើទីផ្សារឥណ្ឌាទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ ​(រូបថត៖ vnanet.vn)

លោក Tran Quoc Toan អនុប្រធាននៃនាយកដ្ឋាននាំចេញ នាំចូល របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា នៅឆ្នាំ២០២១ ការនាំចេញផ្លែស្រកានាគវៀតណាមទទួលបានជាង ១ ពាន់លានដុល្លារអាមេរិក ស្រូបសមាមាត្រជិត ៣០% នៃទំហំសរុបនៃការនាំចេញផ្លែស្រកានាគក្នុងទូទាំងប្រទេស។ ឆ្នាំ២០២១ ទំហំនៃការនាំចេញផ្លែស្រកានាគវៀតណាមទៅកាន់ទីផ្សារឥណ្ឌា ទទួលបាន ១៣.៣៥ លានដុល្លារអាមេរិក កើនឡើងប្រហែល ៨៧% ស្មើនឹង ១.៣% នៃការនាំចេញផ្លែស្រកានាគនៅទូទាំងប្រទេស។

ដើម្បីបន្តជម្រុញការទទួលទានផ្លែស្រកានាគនៅទិផ្សារឥណ្ឌា ប្រតិភូទាំងឡាយចាត់ទុកថា វៀតណាមគប្បីជម្រុញការផ្សព្វផ្សាយផ្លែស្រកានាគនិងផលិតផលធ្វើពីផ្លែស្រកានាគដល់ប្រជាជនឥណ្ឌា ជាពិសេសគឺបង្កើតសហគមន៍នាំចេញផ្លែស្រកានាគវៀតណាមទៅកាន់ឥណ្ឌា ដើម្បីអភិវឌ្ឍការនាំចេញផ្លែស្រកានាគវៀតណាមនៅទីផ្សារឥណ្ឌា៕

បកប្រែដោយ Thuy Anh