សកម្មភាពនេះត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌនៃកម្មវិធីថ្នាក់ជាតិស្តីពីការជំរុញពាណិជ្ជកម្មឆ្នាំ ២០២១ ដោយមានការសម្របសម្រួលពីការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំ UAE ដោយឈរលើមូលដ្ឋាននៃតម្រូវការតភ្ជាប់ដោយផ្ទាល់នៃអង្គភាពអាជីវកម្មវៀតណាមក្រោយពីអាក់ខានដោយសារកូវីដ-១៩។

leftcenterrightdel
គណៈប្រតិភូជួបពិភាក្សាការងារជាមួយស្ថានទូតវៀតណាមប្រចាំ UAE ស្តីពីការពង្រីកការជ្រៀតចូលទីផ្សារមជ្ឈិមបូព៌ានិយាយរួម និង UAE និយាយដោយឡែក

ក្នុងអំឡុងពេលធ្វើការនៅ UAE ចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ គណៈប្រតិភូរួមមានអ្នកតំណាងនាយកដ្ឋានជំរុញពាណិជ្ជកម្ម អ្នកតំណាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំ UAE និងអង្គភាពអាជីវកម្មចំនួន ១៩ លើវិស័យកសិផល ស្បៀងអាហារ ទំនិញប្រើប្រាស់ បានជួបពិភាក្សាការងារ ជាមួយស្ថាប័នតំណាងការទូត ពាណិជ្ជកម្ម អ្នកចែកចាយ និងដៃគូនាំចូលសក្តានុពល នៅរដ្ឋធានី Abu Dhabi និង UAE។

គណៈប្រតិភូបានទៅបំពេញទស្សនកិច្ចការងារនៅស្ថានទូតវៀតណាមប្រចាំទីក្រុង Abu Dhabi ដើម្បីពិភាក្សាអំពីភាពងាយស្រួល និងការលំបាកនៅពេលដែលអង្គភាពអាជីវកម្មវៀតណាមចូលទៅទីផ្សារនេះ ព្រមទាំងពិភាក្សាអំពីផែនការពង្រីកបណ្តាញនាំយកទំនិញវៀតណាមចូលទីផ្សារមជ្ឈិមបូព៌ានិយាយរួម និង UAE និយាយដោយឡែក រួមទាំងការបង្កើតការិយាល័យតំណាង សាខា និងឃ្លាំងរបស់អង្គភាពអាជីវកម្មវៀតណាមនៅ UAE។

បន្ទាប់មក គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយប្រព័ន្ធផ្សារទំនើប Al Maya នៅទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ។ ក្រៅពី Al Maya គណៈប្រតិភូក៏បានជួបពិភាក្សាការងារជាមួយប្រព័ន្ធផ្សារទំនើប 1004 Gourmet ដើម្បីណែនាំអំពីផលិតផលដែលមានគុណភាពខ្ពស់របស់វៀតណាម ព្រមទាំងផ្លាស់ប្តូរព័ត៌មាន វិធីសាស្ត្រចូលទីផ្សារ និងឱកាសសហប្រតិបត្តិការធ្វើអាជីវកម្មនៅទីស្នាក់ការកណ្តាលនៃប្រព័ន្ធផ្សារទំនើប West Zone។

leftcenterrightdel
ណែនាំផលិតផលរបស់អង្គភាពអាជីវកម្មវៀតណាមទៅកាន់អ្នកនាំចូលនៅ UAE

ក្នុងអំឡុងពេលធ្វើការនៅ UAE គណៈប្រតិភូបានទៅសិក្សា ផ្សារលក់ដុំកសិផល និងផ្សារគ្រឿងទេសដ៏ធំបំផុតនៅទីក្រុងឌុយបៃ ព្រមទាំងស្វែងយល់អំពីរបៀបប្រតិបត្តិការ ទំនិញចេញចូល  និងផ្លាស់ប្តូរដោយផ្ទាល់ជាមួយអ្នកនាំចូលបន្លែ ផ្លែឈើ  និងគ្រឿងទេសនៅផ្សារ។

សកម្មភាពលេចធ្លោមួយក្នុងចំណោមសកម្មភាពរបស់គណៈប្រតិភូគឺចូលរួមទិវាវៀតណាមនៅ UAE ដែលប្រារព្ធឡើងនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ និងស្វះស្វែងអតិថិជននៅឯពិព័រណ៌ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ។ នៅព្រឹត្តិការណ៍ទាំងនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្ម ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំ UAE បានសម្របសម្រួលជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) រៀបចំកម្មវិធីផ្លាស់ប្តូរពាណិជ្ជកម្មផ្ទាល់រវាងអង្គភាពអាជីវកម្មវៀតណាម និង UAE។ តាមរយៈកម្មវិធីនេះ គណៈប្រតិភូមានឱកាសផ្លាស់ប្តូរ និងផ្សព្វផ្សាយផលិតផលដល់អតិថិជននាំចូលជាច្រើននៅ UAE។

ប្រធានគណៈប្រតិភូពាណិជ្ជកម្មវៀតណាមនៅ UAE លោក Le Hoang Tai និងជាអនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម បានបញ្ជាក់ថា បច្ចុប្បន្ន UAE គឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមនៅមជ្ឈិមបូព៌ា្រ ដោយមានក្រុមទំនិញជាង ៦០ ប្រភេទ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង UAE ក្នុងមួយឆ្នាំសម្រេចបានជិត ៦ ពាន់លានដុល្លារអាមេរិក ហើយនៅមានសាក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ៕

បកប្រែដោយ Huyen Trang