សិក្ខាសាលាមានការចូលរួមពីសហគ្រាសជាង៥០។ នេះជាឱកាសសម្រាប់សហគមន៍សហគ្រាសចែករំលែកការលំបាក និងលើកសំណើដែលពាក់ព័ន្ធដល់ការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

leftcenterrightdel
ប្រតិភូចូលរួមសិក្ខាសាលា

តាមរយៈនោះ ស្វែងរកដំណោះស្រាយជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញនាំចូលរបស់សហគមន៍សហគ្រាស ធានាឲ្យកំណើនសេដ្ឋកិច្ចទ្វេភាគី ដោយផ្តោតលើការរក្សាប្រកបដោយប្រសិទ្ធភាពនូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ក្នុងសិក្ខាសាលា តំណាងនាយកដ្ឋានគយទីក្រុងហូជីមិញបានណែនាំអំពីការអនុវត្តឯកសារដែលទើបចេញផ្សាយ ការផ្លាស់ប្តូរនៃគោលនយោបាយ ច្បាប់ នីតិវិធីគយ ជួយគាំទ្រសហគ្រាសលើកកម្ពស់សមត្ថភាពក្នុងការអនុវត្តនីតិវិធីគយ៕

បកប្រែដោយ Thuy Anh