ក្រុមហ៊ុនវៀតណាមចំនួនពីរដែលលក់តែឲ្យក្រុមហ៊ុនតែម៉ាឡេស៊ី គឺក្រុមហ៊ុន Nam Son និងក្រុមហ៊ុន Asia Tea ដែលជាក្រុមហ៊ុនចំនួនពីរក្នុងចំណោមក្រុមហ៊ុនផលិត កែច្នៃ និងនាំចេញតែធំរបស់វៀតណាម។

leftcenterrightdel
តំណាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំម៉ាឡេស៊ី និងសមាគមសហគ្រាសវៀតណាមនៅម៉ាឡេស៊ី (រូបថត៖ vnanet.vn)

ក្រោមប្រធានបទ “Selangor - ច្រកទ្វារចូលក្នុងអាស៊ាន” ពិព័រណ៌អន្តរជាតិ Selangor ២០២១ ប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ដោយមានសន្និសីទស្ដីពីការធ្វើអាជីវកម្ម និងការតាំងពិព័រណ៌។ នៅ​ឆ្នាំនេះ SIBS មានស្ដង់ជាង ២០០០ ស្ដង់នៃប្រទេសនិងតំបន់ដែនដីចំនួន១០។ ប្រទេសវៀតណាមមានស្ដង់តាំងបង្ហាញអាហារ និងភេសជ្ជៈ ជាមួយនឹងផលិតផលកសិកម្មមានប្រៀបខ្លាំងជាច្រើន ដូចជាតែ កាហ្វេ និងផ្លែឈើ៕

បកប្រែដោយ Thanh Cong