ជាមួយនឹងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេ និងតែមួយគត់ដែលមានអាជ្ញាប័ណ្ណហោះហើរជាប្រចាំទៅកាន់សហរដ្ឋអាមេរិក។ តាមគម្រោង ជើងហោះហើរដំបូងនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែវិច្ឆិក ពីទីក្រុងហូជីមិញទៅកាន់​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក)។

leftcenterrightdel
Vietnam Airlines បើកជើងហោះហើរត្រង់វៀតណាម-អាមេរិក

ចាប់ពីខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបើកជើងហោះហើរនេះជាប្រចាំ ២ ជើងក្នុងមួយសប្តាហ៍ ហើយគម្រោង​នឹងកើនឡើងដល់ ៧ ជើងក្នុងមួយសប្តាហ៍។ ពេលវេលាហោះហើរត្រូវបានកាត់បន្ថយយ៉ាងខ្លាំងមានតែប្រហែល ១៣ ម៉ោង ៥០ នាទីសម្រាប់ការធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ៕

បកប្រែដោយ Duy Hoan