ពិព័រណ៌លើកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយសហគ្រាសធុនតូចនិងមធ្យមរបស់កូរ៉េខាងត្បូង ទាញយកឱកាសបើកទីផ្សារ តាមរយៈការរៀបចំជំនួបដោយផ្ទាល់ជាមួយសហគ្រាស និងអតិថិជននៅទីក្រុងហូជីមិញ និងទីក្រុងធំៗ របស់វៀតណាម។

leftcenterrightdel
ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ-១៩ (រូបថត៖ vnanet.vn)

ពិព័រណ៌បានប្រមូលផលិផលពីសហគ្រាសកូរ៉េខាងត្បូងចំនួន៦០ ដែលផ្តោតទៅលើផលិតផលសំខាន់ចំនួន ១០ ប្រភេទនៃគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់កូរ៉េខាងត្បូង។ សហគ្រាសដែលចូលរួមពិព័រណ៌ត្រូវបានផ្ដល់ព័ត៌មានអំពីស្ថានភាពនៅវៀតណាម តាមរយៈនោះ មានផែនការផ្សព្វផ្សាយសមស្រប ហើយទទួលជំនួយផ្សព្វផ្សាយផលិតផលមានគុណភាពល្អផងដែរ៕

បកប្រែដោយ Thuy Anh