ថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - បារាំង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវក្តីរីករាយដោយឃើញថា  ទំនាក់ទំនងដ៏ល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលក្នុងនោះ កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២៩ ត្រូវបានចុះហត្ថលេខា ដោយមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្ដោតលើវិស័យជាច្រើនដូចជា សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងស្ថាប័នពាក់ព័ន្ធរបស់បារាំងអញ្ជើញជាសក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គការ និងសហគ្រាសវៀតណាមជាមួយបណ្ដាដៃគូបារាំងនិងបណ្តាប្រទេសអឺរ៉ុបមួយចំនួន (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យបណ្ដាអាជីវកម្មបន្តស្រាវជ្រាវនិងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ​លើវិស័យជាច្រើន ដូចជាសហគ្រាស វៀតណាមវិនិយោគនៅបារាំងនិងសហគ្រាសបារាំងវិនិយោគនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យអាជីវកម្មបារាំងមិនត្រឹមតែជួយវៀតណាមលើផ្នែកហិរញ្ញវត្ថុនិងវិនិយោគប៉ុណ្ណោះទេ ថែមទាំង​ជួយវៀតណាមកសាងគោលនយោបាយនិងកំណែទម្រង់រដ្ឋបាល ព្រមទាំងផ្តល់ហិរញ្ញវត្ថុបៃតង; បច្ចេកវិទ្យាបៃតង; បណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ និងវិទ្យាសាស្ត្រគ្រប់គ្រងជាតិ។

* នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Total លោក Patrick Pouyanné បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារថាមពលវៀតណាម ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលកកើតឡើងវិញ។ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរសាជីវកម្ម Total ក្រោយរយៈពេល ៣០ ឆ្នាំ នៃការវិនិយោគនៅវៀតណាមជាមួយនឹងបទពិសោធន៍និងការយល់ដឹងអំពីវៀតណាម លោកនាយករដ្ឋមន្ត្រីបានស្នើបន្តពង្រីកការវិនិយោគក្នុងប៉ុន្មានឆ្នាំខាងមុខលើវិស័យដែលមានឧត្ដមភាពនៃភាគីទាំងពីរ។

សូមបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែវិច្ឆិកា (តាមម៉ោងតំបន់) ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោកស្រី Aurélia Nguyen នាយិកាប្រតិបត្តិនៃកម្មវិធីទទួលវ៉ាក់សាំងជាសកល COVAX៕

បកប្រែដោយ Pham Diep