សារព័ត៌មានបារាំង៖ វៀតណាមអាចក្លាយជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់អាស៊ី-អឺរ៉ុប
កប.អនឡាញ - “វៀតណាមចង់បញ្ជាក់ពីតួនាទីរបស់ខ្លួនជាអន្តរការីក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” គឺជាចំណងជើងនៃអត្ថបទមួយចុះផ្សាយក្នុងកាសែត “Humanité” (មនុស្សធម៌) ប្រចាំថ្ងៃរបស់បក្សកុម្មុយនិស្តបារាំង។
ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង។ ដំណើរទស្សនកិច្ចនេះទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានធំៗទាំងឡាយនៅប្រទេសបារាំង។
    |
 |
អត្ថបទដែលមានចំណងជើងថា “វៀតណាមចង់បញ្ជាក់ពីតួនាទីរបស់ខ្លួនជាអន្តរការីក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ចុះផ្សាយក្នុងកាសែត “Humanité” (មនុស្សធម៌) ប្រចាំថ្ងៃរបស់បក្សកុម្មុយនិស្តបារាំង |
“វៀតណាមចង់បញ្ជាក់ពីតួនាទីរបស់ខ្លួនជាអន្តរការីក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” គឺជាចំណងជើងនៃអត្ថបទមួយលើកាសែត “Humanité” (មនុស្សធម៌) ប្រចាំថ្ងៃរបស់បក្សកុម្មុយនិស្តបារាំង។ យោងតាមអត្ថបទនោះ ដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ម៉្យាងបង្ហាញសារថា វៀតណាមត្រៀមខ្លួនជាស្រេចបើកដំណើរការសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត Covid-19 ម៉្យាងវិញទៀតការជ្រើសរើសបារាំងសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូង និងមានកម្មវិធីការងារជាច្រើនជាមួយក្រុមហ៊ុនសេដ្ឋកិច្ចជួរមុខរបស់បារាំង ដែលបង្ហាញពីគោលនយោបាយ “តុល្យភាព” របស់វៀតណាមទាំងផ្នែកនយោបាយ និងទាំងផ្នែកសេដ្ឋកិច្ច។ កាសែត “Humanité” បានចាត់ទុកថា វៀតណាមអាចទទួលបានការគាំទ្រពីបារាំង ដើម្បីក្លាយជាសសរស្តម្ភអន្តរការីក្នុងទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
កាសែតសេដ្ឋកិច្ចប្រចាំថ្ងៃ "La Tribune" បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបើកឱកាសដ៏អស្ចារ្យសម្រាប់ពាណិជ្ជកម្ម ហើយកិច្ចព្រមព្រៀងធំៗជាច្រើនអាចនឹងត្រូវបានចុះហត្ថលេខានៅទីក្រុងប៉ារីស ក្នុងវិស័យអាកាសចរណ៍ និងអវកាស ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាខ្ពស់។ ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបារាំង នឹងជួយវៀតណាមចូលទីផ្សារអឺរ៉ុបឱ្យកាន់តែស៊ីជម្រៅ ជាពិសេសសម្រាប់កសិផល និងជលផល ដូចជាអង្ករ កាហ្វេ និងបង្គាជាដើម។
ទន្ទឹមនឹងនោះ យោងតាមកាសែតអេឡិចត្រូនិក "Triloguenews" វៀតណាមកំពុងអះអាងកាន់តែខ្លាំងឡើងនូវតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ តាមទិសដៅនៃពហុភាគី និងពិពិធកម្ម៕
បកប្រែដោយ Huyen Trang