ក្នុងជំនួប លោកប្រធានរដ្ឋសភាបានបញ្ជាក់ថា វៀតណាមអបអរសាទរកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន NG Biotech និងសហគ្រាសវៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យាផលិតឧបករណ៍ធ្វើតេស្តរកមេរោគ SARS-CoV-2 និងក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិយាយរួម មិនត្រឹមតែចំពោះ Covid-19 ប៉ុណ្ណោះទេ។

leftcenterrightdel
លោក Vuong Dinh Hue ទទួលជួបលោក Milovan Stankov 

លោកប្រធានរដ្ឋសភាសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងប្រទេស ក៏ដូចជាទាក់ទាញទុនវិនិយោគពីបរទេស ដែលក្នុងនោះ ផ្ដល់អាទិភាពលើវិស័យសុខាភិបាលនិងអប់រំ។

ក្នុងឱកាសនេះ លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន NG Biotech ដោយបានជូនឧបករណ៍ធ្វើតេស្តរកមេរោគ SARS-CoV-2 ចំនួន ១ លានគ្រឿងក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបនិងអញ្ជើញចូលរួមសន្និសីទលើកទី ៥ នៃបណ្ដាប្រធានរដ្ឋសភាពិភពលោកនៅប្រទេសអូទ្រីស របស់លោកប្រធានរដ្ឋសភា នៅពេលកន្លងមក។

លោក Milovan Stankov បានសម្ដែងនូវគោលបំណងចង់ផ្ទេរបច្ចេកវិទ្យា ដើម្បីលើកកំពស់សមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និយាយដោយឡែក និងជំងឺរាតត្បាតផ្សេងៗនិយាយរួម៕

បកប្រែដោយ Thanh Cong