នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន (ODA បៃតងក្នុងគោលនយោបាយសេដ្ឋកិច្ចថ្មី...) គោលនយោបាយបន្សាបជាតិកាបូនរបស់កូរ៉េខាងត្បូង និងកិច្ចសហប្រតិបត្តិការអំពីប្រព័ន្ធជួញដូរកាបូន; ការតាក់តែងនិងប្រកាសឯកសារគតិយុត្ត; កិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក; ការសហការក្នុងបោះពុម្ពសៀវភៅ ការបណ្ដុះបណ្ដាល ការលើកកម្ពស់សមត្ថភាពជំនាញ លទ្ធភាពចូលរួមគម្រោងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ព័ត៌មានបំពុលអាកាស (PAPGAPI)។ល។

leftcenterrightdel
លោក Tran Hong Ha ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Han Jeoung-ae (រូបថត៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម)

ក្នុងឱកាសនេះដែរ ក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម បានលើកសំណើក្នុងការ “បង្កើតមជ្ឈមណ្ឌលតាំងពិព័រណ៌ធម្មជាតិនិងជីវៈចម្រុះវៀតណាម” ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានបរិស្ថាន​របស់ក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាមជាមួយវិទ្យាស្ថានធនធានជីវសាស្ត្រជាតិ (NIBR) របស់ក្រសួងបរិស្ថានកូរ៉េខាងត្បូង។ ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមមានគោលបំណងចង់ជម្រុញកិច្ចសហប្រតិបត្តិការ និងទទួលបានជំនួយពីកូរ៉េខាងត្បូងសម្រាប់សកម្មភាពនិងគម្រោងក្នុងវិស័យគ្រប់គ្រងកាកសំណល់ អភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។

លោកស្រី Han Jeoung-ae បានឲ្យដឹងថា កូរ៉េខាងត្បូងត្រៀមជាស្រេចសហប្រតិបត្តិការជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមក្នុងវិស័យបរិស្ថាន ចែករំលែកបទពិសោធន៍និងផ្ទេរបច្ចេកវិទ្យាក្នុងការប្រើប្រាស់ធនធានទឹក។  កូរ៉េខាងត្បូងមាន​បទពិសោធន៍និងបច្ចេកវិទ្យាក្នុងការធ្វើប្រព្រឹត្តិកម្មសំណល់។ បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន Chosun Engineering របស់កូរ៉េខាងត្បូងកំពុងវិនិយោគលើរោងចក្រធ្វើប្រព្រឹត្តិកម្មសំណល់នៅវៀតណាម គម្រោងនេះនឹងបើកសម្ពោធន៍នាខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ កូរ៉េខាងត្បូងក៏ត្រៀមជាស្រេចចែករំលែកបទពិសោធន៍និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាបំពុលអាកាស និងការគ្រប់គ្រងកាកសំណល់ បច្ចេកវិទ្យានិងការធ្វើប្រព្រឹត្តិកម្មសំណល់ប្លាស្ទិកដែរ៕

បកប្រែដោយ Thuy Anh