ថ្លែងក្នុងសិក្ខាសាលា លោក Vu Ba Phu ប្រធាននាយកដ្ឋានជម្រុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា វៀតណាមនិងសិង្ហបុរី ជាប្រទេសអាស៊ានទាំងពីរដែលមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ សិង្ហបុរីក៏ជាប្រទេសដៃគូពាណិជ្ជកម្មធំទី៤ របស់វៀតណាមក្នុងចំណោមប្រទេសអាស៊ានផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលាតាមប្រព័ន្ធវីដេអូ

លោក Mai Phuoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសិង្ហបុរីបានវាយតម្លៃងថា វៀតណាម និងសិង្ហបុរីសុទ្ធតែមានខឿនសេដ្ឋកិច្ចបើកចំហរបស់តំបន់អាស៊ីអាគ្នេយ៍។ ហេតុនេះ ប្រទេសទាំងពីរគប្បីសហប្រតិបត្តិការក្នុងការនាំចេញទៅកាន់ប្រទេសទី៣។

លោក Alaim Cany ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានឲ្យដឹងថា តាំងពីកិច្ចព្រមព្រៀង FTA រវាងវៀតណាមនិង EU (កិច្ចព្រមព្រៀង EVFTA) ចូលជាធរមានមក ទំនិញនាំចេញទៅវៀតណាមរបស់ EU ៦៥% និងទំនិញនាំចេញទៅកាន់ EU របស់វៀតណាម ៧១% ត្រូវបានលើកលែងពន្ធ។ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ចំនួននេះនឹងកើនឡើងដល់ជិត ៩៩%។ ហេតុនេះ វៀតណាមនឹងក្លាយជាគោលដៅទាក់ទាញអារម្មណ៍ចំពោះវិនិយោគិនអឺរ៉ុប ព្រមទាំង ទំនិញវៀតណាមអាចចូលក្នុងទីផ្សារធំដោយមានប្រជាជនប្រមាណ ៤៥០ លាននាក់។ ប៉ុន្តែ លោកក៏បានលើកឡើងនូវឧបសគ្គសម្រាប់សមាជិក EuroCham នោះគឺបែបបទរដ្ឋបាល។ ដូច្នេះ ភាគីទាំងឡាយគប្បីធានាការអនុវត្តដោយជោគជ័យនូវកិច្ចព្រមព្រៀង EVFTA៕

បកប្រែដោយ Thuy Anh