គម្រោងនេះគឺសំដៅកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ព្រៃភ្នំ និងតំបន់ដាច់ស្រយាល។ គម្រោងនឹងជួយតភ្ជាប់មូលដ្ឋានផលិតកម្មនៅតាមតំបន់ជនបទ តំបន់ដាច់ស្រយាលជាមួយនឹងទីផ្សារ និងមូលដ្ឋានកែច្នៃដំណាំ ព្រមទាំងបង្កើនលទ្ធភាពទទួលបានផលពីសេវាកម្មសុខាភិបាលនិងអប់រំ។ គម្រោងក៏លើកកំពស់លទ្ធភាពទទួលបានប្រភពផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធស្រោចស្រពផងដែរ។ តាមការគ្រោងទុក ប្រជាជនប្រមាណ ២៤៣,០០០ នាក់ ក្នុងនោះមានជនជាតិភាគតិចចំនួនជាង ១២៦,០០០ នាក់នឹងទទួលបានផលពីគម្រោងនេះ។

leftcenterrightdel
ខេត្ត Quang Nam មានឃុំចំនួន ៧០ ដែលស្ថិតនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ (រូបថត៖ hanoimoi.com.vn)

សូមបញ្ជាក់ជូនថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ តាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំ វៀតណាមរងការខាតបង់ជាមធ្យមចំនួន ២.៣៧ ពាន់លានដុល្លារអាមេរិក ដោយសារគ្រោះមហន្តរាយធម្មជាតិ ជាពិសេសគឺគ្រោះទឹកជំនន់ ក្នុងនោះខេត្ត Binh Dinh និងខេត្ត Quang Nam ស្ថិតនៅក្នុងចំណោមខេត្ត ក្រុងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត៕

បកប្រែដោយ Huyen Trang