leftcenterrightdel
ភាគីវៀតណាមចូលរួមកម្មវិធីតាមប្រព័ន្ធវីដេអូ (រូបថត៖ phapluatkinhtequocte.vn)

ចូលរួមកម្មវិធីនេះមានសហគ្រាសកូរ៉េខាងត្បូងចំនួន ៥ និងសហគ្រាសវៀតណាមចំនួន ២៥។ ក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 កម្មវិធីត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ សំដៅរក្សាការតភ្ជាប់សកម្មភាពជំរុញពាណិជ្ជកម្ម និងផ្ទេរបច្ចេកវិទ្យារវាងភាគីទាំងពីរ។ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី បានបង្ហាញនូវដំណោះស្រាយបច្ចេកវិទ្យា និងផលិតផលក្នុងវិស័យឧស្សាហកម្មរណបរបស់សហគ្រាសកូរ៉េខាងត្បូង ក៏ដូចជាស្ថានភាពបច្ចុប្បន្ន និងតម្រូវការដើម្បីទទួល និងអនុវត្តបច្ចេកវិទ្យារបស់សហគ្រាសវៀតណាម៕

បកប្រែដោយ Huyen Trang