ឱកាសសម្រាប់កំណើនពាណិជ្ជកម្មនៅតែធំទូលាយណាស់

តាំងពីដើមឆ្នាំ ២០២១ ការនាំចេញអង្កររបស់វៀតណាមបានទទួលយកដំណឹងល្អនៅពេលដែលអង្ករក្រអូប ៦០ តោនដំបូងរបស់សហគ្រាសវៀតណាមត្រូវបាននាំចេញទៅចក្រភពអង់គ្លេសក្រោម UKVFTA។ នេះត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានពីគុណប្រយោជន៍ដែល UKVFTA នាំមក។ ដោយសារតែស្ថិតក្រោមកិច្ចព្រមព្រៀងនេះ អង្ករក្រអូបដែលនាំចូលពីប្រទេសវៀតណាមនឹងត្រូវបានលើកលែងពន្ធជំនួសឱ្យការជាប់ពន្ធរហូតដល់ទៅ ១៧.៤ ភាគរយដូចកាលពីមុន។ យោងតាមអនុប្រធានសមាគមស្បៀងអាហារវៀតណាម (VFA) លោក Do Ha Nam នាពេលកន្លងមក បរិមាណអង្ករវៀតណាមដែលនាំចេញទៅចក្រភពអង់គ្លេសគឺមានការធ្វេសប្រហែសដោយសារពន្ធខ្ពស់។ ដូច្នេះការកាត់បន្ថយពន្ធយោងតាមការប្តេជ្ញាចិត្តរបស់ UKVFTA នឹងក្លាយជាឱកាសដ៏ល្អសម្រាប់វិស័យស្រូវរបស់វៀតណាម។ ប្រការនេះធ្វើឱ្យអង្ករវៀតណាមមានឧត្តមភាពក្នុងការប្រកួតប្រជែងជាងប្រទេសដទៃទៀត ដែលនាំចេញអង្ករក្រអូបទៅអង់គ្លេសដូចជាប្រទេសថៃ។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទោះបីជារងផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃ Covid-19 ក៏ដោយ ក៏ទំហំនាំចេញ-នាំចូលសរុបរវាងប្រទេសទាំងពីរត្រូវបានប៉ាន់ប្រមាណថា នៅតែឈានដល់ ៥.៥៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០។ ដែលក្នុងនោះ ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារចក្រភពអង់គ្លេសឈានដល់ ៤.៨៨ ពាន់លានដុល្លារ ការនាំចូលសម្រេចបាន ៦៧០ លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនបានឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារចក្រភពអង់គ្លេសទេ។ បច្ចុប្បន្ននេះ ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានទំហំធំធេងណាស់នៅពេលដែលតម្លៃទំនិញវៀតណាមនាំចេញទៅចក្រភពអង់គ្លេសមានប្រមាណតែ ១% នៃការនាំចូលសរុបរបស់អង់គ្លេស និងតម្លៃនៃការនាំចូលថ្មីរបស់វៀតណាមទើបតែស្រូបយក ០,១៧% នៃតម្លៃនៃការនាំចេញរបស់អង់គ្លេសទៅកាន់ពិភពលោក។

ក្នុងវិស័យវិនិយោគ ចក្រភពអង់គ្លេសមាន ៤០០ គម្រោងនៅមានសុពលភាពដែលវិនិយោគនៅវៀតណាម ដោយមានដើមទុនចុះបញ្ជីសរុប ៣.៦ ពាន់លានដុល្លារឈរលំដាប់ទី ១៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៣៧ ដែលមានគម្រោងវិនិយោគនៅវៀតណាម។ ទំហំនៃការវិនិយោគរបស់វិនិយោគិនអង់គ្លេសនៅវៀតណាមមិនបានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ចក្រភពអង់គ្លេសដែលជាប្រទេសមួយក្នុងចំណោមប្រទេសវិនិយោគបរទេសធំជាងគេទាំង ៥ នៅលើពិភពលោក (ប្រមាណ ៣០០ ពាន់លានដុល្លារអាមេរិក) ហើយក៏ជាប្រទេសមួយដែលទាក់ទាញការវិនិយោគពីប្រទេសធំៗលើពិភពលោក រីឯវៀតណាមមានគំរោងចំនួន ៩ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១១.៥ លានដុល្លារនៅចក្រភពអង់គ្លេស….

leftcenterrightdel
រូបជាឧទាហរណ៍

ទំនិញជាច្រើនមានឧត្តមភាពនាំចេញ

នៅពេលដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) រាល់ការអនុគ្រោះដែលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរុប (EVFTA) នឹងមិនត្រូវបានអនុវត្តនៅលើទីផ្សារចក្រភពអង់គ្លេសឡើយ។ ដូច្នេះការចុះហត្ថលេខា និងការអនុវត្ត UKVFTA នឹងធានាថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអង់គ្លេសនឹងមិនត្រូវបានរំខានឡើយ។ ជាការកត់សម្គាល់ UKVFTA ទទួលបានការប្តេជ្ញាចិត្តជាមូលដ្ឋានក្នុង EVFTA ជាមួយនឹងការកែសំរួលចាំបាច់ដើម្បីធានានូវភាពសមស្របតាមក្របខ័ណ្ឌពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអង់គ្លេស។ ជាពិសេសគឺទាក់ទងនឹងផែនទីបង្ហាញផ្លូវសម្រាប់ការកាត់បន្ថយ និងការលុបបំបាត់ពន្ធគយ បន្ទាប់ពី ៦ ឆ្នាំតាំងពី UKVFTA ចូលជាធរមាន ចំពោះទំនិញវៀតណាម ចក្រភពអង់គ្លេសនឹងលុបចោលពន្ធនាំចូលលើ ៩៩.២ ភាគរយនៃខ្សែពន្ធ។ ដូច្នេះ UKVFTA ត្រូវបានគេរំពឹងថា នឹងបន្តជំរុញកម្លាំង ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាម និងអង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ជាពិសេសគឺរាល់ឱកាសនិងគុណប្រយោជន៍ធំបំផុតដែលបង្កើតចេញពីកិច្ចព្រមព្រៀងគឺជំរុញការនាំចេញផលិតផលសំខាន់ៗរបស់​វៀតណាម។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា គ្រឿងសមុទ្រគឺជាឧស្សាហកម្មនាំចេញដ៏សំខាន់របស់​វៀតណាមដែលមានគុណសម្បត្តិទាំងបទពិសោធន៍ សមត្ថភាព និងប្រភពផ្គត់ផ្គង់ច្រើនសម្បូរ។ តំរូវការនាំចូលផលិតផលគ្រឿង​សមុទ្ររបស់ចក្រភពអង់គ្លេសមានចំនួនច្រើនណាស់ ប្រហែល ៤.៤ ពាន់លានដុល្លារ / ឆ្នាំ ខណៈដែលការនាំចេញរបស់វៀតណាមមានត្រឹមតែប្រមាណ ៦,៧% ប៉ុណ្ណោះ។ លើសពីនេះទៀត អង្ករនឹងមានឱកាសដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកជាពិសេសអង្ករក្រអូប។ ទោះបីជាប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញអង្ករច្រើនជាងគេនៅលើពិភពលោកក៏ដោយ ក៏ការនាំចេញអង្កររបស់ខ្លួនទៅកាន់ចក្រភពអង់គ្លេសនៅតែមានចំនួនប្រមាណជា ០,២% ។ ក្រៅពីនេះ អតិថិជនអង់គ្លេសចូលចិត្តផលិតផលត្រូពិក  ដូច្នេះផលិតផលផ្លែឈើនានាដែលជាមុខព្រួញរបស់វៀតណាមនឹងមានឱកាសបង្កើនការប្រកួតប្រជែងរបស់ខ្លួន និងពង្រីកទីផ្សារនៅចក្រភពអង់គ្លេស។ ខាងវៀតណាមវិញ រាល់ការអនុគ្រោះពន្ធ និងការប្តេជ្ញាចិត្តប្រកបដោយតម្លាភាពលើស្តង់ដារគុណភាពនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលំអសកម្មភាពផលិតកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារសក្តានុពលនេះ។

UKVFTA ត្រូវបានគេចាត់ទុកថា ជាឱកាសប្រកួតប្រជែងខ្លាំងសម្រាប់អាជីវកម្មវៀតណាម។ ទោះយ៉ាងណា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏បានវាយតម្លៃថា ដូចជាទីផ្សារដទៃទៀតនៅសហភាពអឺរ៉ុប ចក្រភពអង់គ្លេសគឺជាប្រទេសមួយដែលមានឧបសគ្គយ៉ាងតឹងរឹងចំពោះផលិតផលដែលនាំចូល ជាពិសេសផលិតផលម្ហូបអាហារ។ ជាក់ស្តែងបទដ្ឋានស្តីពីសុវត្ថិភាពចំណីអាហារ ការការពារបរិស្ថាន សោភ័ណភាព ... ដើម្បីទាញយកផលប្រយោជន៍បានពី UKVFTA ប្រកបដោយប្រសិទ្ធភាពនោះ ទាមទារឱ្យអាជីវកម្មត្រូវតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្រាវជ្រាវទីផ្សារ ការច្នៃប្រឌិតផលិតផល និងបំពេញតាមស្តង់ដារ និងចំណូលចិត្តរបស់អ្នកប្រើប្រាស់អង់គ្លេស ដោយបន្តលើកកម្ពស់កំរិតពាណិជ្ជកម្មវិជ្ជាជីវៈ ដើម្បីបង្កើតការជឿទុកចិត្តយ៉ាងមុតមាំរបស់អតិថិជន។

លោក Vu Duc Giang ប្រធានសមាគមវាយនភ័ណ្ឌ និងកាត់ដេរវៀតណាម បានមានប្រសាសន៍ថា តម្រូវការនៅឆ្នាំ ២០២១-២០២២ សម្រាប់រាល់ផលិតផលកាត់ដេរ ទំនិញប្រើប្រាស់ សម្លៀកបំពាក់នឹងកើនឡើង។ ប៉ុន្តែដើម្បីសម្រួលដល់ការនាំចេញទៅកាន់ទីផ្សារនេះអាជីវកម្មត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រភពដើមផលិតផលក៏ដូចជាឧបសគ្គខាងបច្ចេកទេស។ ភ័ស្តុតាងគឺថា ដើម្បីប្រើប្រាស់ឲ្យបានល្អនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និយាយរួម  សហគ្រាសជាច្រើនក្នុងវិស័យនាំចេញអង្កររបស់ប្រទេសវៀតណាមបានម្ចាស់ការផ្សាភ្ជាប់យ៉ាងសកម្មជាមួយបណ្តាមូលដ្ឋានដើម្បីដាំដុះស្រូវធានាសុវត្ថិភាពនៃគ្រឿងបរិភោគ អាហារ ជៀសវាងសំណល់ថ្នាំសម្លាប់សត្វល្អិតដើម្បីឆ្លើយតបតម្រូវការទីផ្សារ៕

បកប្រែដោយ Minh Trung