នាពេលបច្ចុប្បន្ននេះសហគ្រាសវៀតណាមជាច្រើនបានបញ្ជាក់ពីគុណភាពនៃផលិតផល ដោយអាច​ឆ្លើយតបតាមតម្រូ​វ​​ការរបស់ EU និង​ស្របតាមតម្រូវការរបស់​អ្នកប្រើប្រាស់ EU ។

យោងតាមលោក Dao Trong Hieu អនុប្រធានផ្នែកអភិវឌ្ឍន៍ទីផ្សារជលផល នៃនាយកដ្ឋានកែច្នៃ និងអភិវឌ្ឍន៍ទីផ្សារកសិផល បានឱ្យដឹងថា ការនាំចូលជលផលរបស់សហភាពអឺរ៉ុបមានចំនួនជាង ២២ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ខណៈដែលការនាំចេញជលផលរបស់វៀតណាម ទៅកាន់ទីផ្សារនេះមានត្រឹម​តែប្រហែល ១,២ ទៅ ១,៤ ពាន់លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ នេះជាអត្រាទាបណាស់។

leftcenterrightdel
រូប​ថតឧទាហរណ៍​ (vnanet.vn)

សហភាពអឺរ៉ុបឈរលំដាក់ទី ២ (ទី១គឺសហរដ្ឋអាមេរិក) នៅក្នុងចំណោម​ទីផ្សារនាំចេញបង្កងរបស់វៀតណាមក្នុង​អំឡុងឆ្នាំ២០១០-២០១៩ ដែល​ផលិតផលបង្គងវៀតណាមនាំចេញ​ទៅកាន់សហភាពអឺរ៉ុបក្នុងអំឡុង​ពេល​នេះបានកើនឡើងជាមធ្យម ៨,៧% ក្នុងមួយឆ្នាំ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ការនាំចេញជលផលវៀតណាមទៅកាន់សហគមន៍អឺរ៉ុបនឹងមានភាពល្អប្រសើរ ប្រសិនបើកាតលឿង IUU ត្រូវបានលើកលែង  ហើយឆ្លៀតទាញយក​ប្រយោជន៍បានពីការអនុគ្រោះពន្ធក្រោយ EVFTA ... ដែល​ទំហំពាណិជ្ជកម្មនៃការនាំចេញជលផលរបស់វៀតណាម តាមការព្យាករណ៍ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងសម្រេចបាន ១.២ ដល់ ១.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ៕

បកប្រែដោយ Duy Hoan