leftcenterrightdel
កម្មករកម្ពុជាធ្វើការនៅខ្សែចង្វាក់ផលិតចេក

ថ្លែងសុន្ទរកថាបើកសិក្ខាសាលា សមាជិកព្រឹទ្ធសភាអាហ្សង់ទីននៅព្រឹទ្ធសភាអាមេរិកខាងត្បូង (Parlasur) លោកស្រី Julia Perié បានចែករំលែកនូវអាទិភាពក្នុងការធ្វើពាណិជ្ជកម្មរបស់អាហ្សង់ទីននៅក្នុងតំបន់អាស៊ាន ក៏ដូចជាបញ្ហាប្រឈមនានាចំពោះទំនិញនាំចេញដែរ។ លោកស្រី Perié បានសង្កត់ធ្ងន់ថា បច្ចុប្បន្នទំនិញជិត ៩០% របស់អាហ្សង់ទីនដែលនាំចេញទៅកាន់ទីផ្សារអាស៊ានបានមកពីវិស័យកសិកម្ម ព្រមទាំងពង្រីកលើវិស័យផ្សេងដូចជាស្បែក ឱសថ និងផ្លាស្ទិច…។

អគ្គលេខាធិការនៃសហព័ន្ធពលករ Hector Daer និងតំណាងសហជីពពលករអាហ្សង់ទីនទាំងឡាយក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលមានសក្តានុពលបំពេញបន្ថែមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាហ្សង់ទីនដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការស្ដារឡើងវិញនូវប្រពន្ធផលិតកម្មនៅអាហ្សង់ទីននិងបង្កើតការ​ងារបន្ថែមទៀត។

ជាមួយគ្នានោះភាគីអាហ្សង់ទីនក៏ចាប់អារម្មណ៍ផងដែរក្នុងការនាំចូលគ្រឿងសម្ភារៈទូរគមនាគមន៍ពីអាស៊ីអាគ្នេយ៍ដើម្បីបម្រើដល់ការអភិវឌ្ឍបច្ចេកវិទ្យានិងសារគមនាគមន៍។

រីឯខ្លួនវិញ ទីប្រឹក្សានៃស្ថានទូតថៃ Platima Atthakor បានបង្ហាញអំពីអាស៊ានក្នុងនាមជាអង្គការតភ្ជាប់និងកិច្ចសហប្រតិបត្ដិការក្នុងតំបន់។ ជាមួយគ្នានេះតំណាងស្ថានទូតវៀតណាមក៏បានលើកឡើងនូវសមិទ្ធិផលដែលអាស៊ានសម្រេចបានក្នុងដំណើរការអភិវឌ្ឍន៍ ជាពិសេសសូចនាករកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដូចជាទំនាក់ទំនងរបស់ប្លុកជាមួយដៃគូអន្តរជាតិ៕

បកប្រែដោយ Thanh Cong