leftcenterrightdel
សិក្ខាសាលាស្តីពីការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅវេណេស៊ុយអេឡា តាមប្រព័ន្ធវីដេអូ (រូបថត៖ thoidai.com.vn)

ថ្លែងមតិក្នុងសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Le Viet Duyen បានអះអាងថា ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសវេណេស៊ុយអេឡា ជាទីផ្សារសក្តានុពលសម្រាប់វៀតណាម ដែលអាចបំពេញគោលដៅពង្រីក និងធ្វើពិពិធកម្មទីផ្សារ របស់សហគ្រាសវៀតណាម។ វៀតណាមនិងវ៉េណេស៊ុយអេឡា កំពុងឈរមុខនឹងឱកាសពង្រឹងទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ក្រៅពីការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរក៏មានសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ថាមពល ប្រេងនិងឧស្ម័ន ជលផល ឧស្សាហកម្មផលិតទំនិញប្រើប្រាស់ សុខាភិបាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ជាពិសេសវិស័យកសិកម្ម។

សិក្ខាសាលានេះ ជាឱកាសល្អដើម្បីតភ្ជាប់អង្គភាពអាជីវកម្មរបស់ប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគី ជាពិសេសក្នុងវិស័យកសិកម្ម។ សិក្ខាសាលានេះក៏ជាឱកាសមួយដើម្បីចូលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីសក្ដិសមនឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang