អញ្ជើញចូលរួមពិធីនេះ នៅខាងភាគីវៀតណាមមានលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម រួមទាំងតំណាងស្ថាប័នពាក់ព័ន្ធនានានៃក្រសួងការពារប្រទេសនិងក្រសួងការបរទេស។ នៅខាងគុយបាមានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅប្រទេសវៀតណាមលោកស្រី Lianys Torres Rivera និងតំណាងស្ថានទូតគុយបាប្រចាំនៅវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលថ្នាំបង្ការ ព្យាបាលជំងឺ Covid-19 ដែលជួយឧបត្ថម្ភដោយគុយបា

ថ្លែងមតិនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា ចាប់តាំងពីការផ្ទុះឡើងជំងឺរាតត្បាត Covid-19 បក្ស រដ្ឋ និងកងទ័ពគុយបាបានបង្ហាញយ៉ាងច្បាស់ និងមុតមាំនូវស្មារតីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងជួយគាំទ្រដល់ប្រទេសវៀតណាមដើម្បីទប់ទល់នឹងជំងឺរាតត្បាត។ ផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនដើម្បីចែករំលែកបទពិសោធន៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ។ ទន្ទឹមនឹងនេះ អ្នកជំនាញវេជ្ជសាស្ត្រគុយបាជាច្រើននាក់ក៏ត្រូវបានបញ្ជូនទៅប្រទេសវៀតណាមដើម្បីជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះដែរ។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលគុយបាបានផ្តល់ចំពោះវៀតណាម  ទោះបីជា​ប្រទេស​គុយបា​មានការលំបាកជាច្រើនក៏ដោយ ក៏នៅតែខិតខំប្រឹងប្រែងជួយគាំទ្រដល់ប្រទេស​វៀត​ណាមដែរ។ លោកបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមថាមិនទុកឲ្យជំងឺរាតត្បាតប៉ះពាល់ដល់ផែន​ការ​សហ​ប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឡើយ។

ចំណែកខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres បានឲ្យដឹងថា ការផ្ដល់ថ្នាំទាំងនេះជូនវៀតណាមបានបង្ហាញពីទំនាក់ទំនងពិសេសគុយបា - វៀតណាម ដែលបានពូនជ្រំពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាល និងបន្តអភិវឌ្ឍនាពេលអនាគត ព្រមទាំងបាន​បើកឱកាសសម្រាប់​កិច្ច​សហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្រ និងឱសថ រួមចំណែកដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរប្តេជ្ញារក្សាចំណងសាមគ្គីភាព និងសហការគ្នាដើម្បីយកឈ្នះលើជំងឺរាតត្បាតសកលនេះ ក៏ដូចជារាល់ការលំបាក និងបញ្ហាប្រឈមផ្សេងៗ​ទៀត៕

បកប្រែដោយ Duy Hoan