ជាផ្នែកមួយនៃកម្មវិធី Aus4Innovation ដែលសហប្រតិបត្តិការជាមួយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម  គំនិតផ្តួចផ្តើមនេះបានជួយធ្វើឱ្យជាក់ស្តែងនូវដំណោះស្រាយនានាអំពី AI ក្នុងបំណងដោះស្រាយផលវិបាកនានាដោយសារជំងឺរាតត្បាតក្នុងរយៈពេលខ្លី ក៏ដូចជាជួយគាំទ្រដល់តម្រូវការនានាក្នុងរយៈពេលវែង រួមជាមួយការជួយគាំទ្រខាងបច្ចេកទេសដើម្បីអនុវត្តយុទ្ធសាស្ត្រស្តីពីបញ្ញាសិប្បនិម្មិតរបស់វៀតណាម និងផ្តល់ការបណ្តុះបណ្តាលដល់ភាគីចូលរួមនានាក្នុងប្រព័ន្ធអេកូឡូស៊ី AI។

សេចក្តីប្រកាសនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពីភាពជាដៃគូច្នៃប្រឌិតវៀតណាម-អូស្ត្រាលី លើកទី២ រវាងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ក្រោមសហអធិបតីភាព លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោក Chu Ngoc Anh រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម។

leftcenterrightdel
ប្រតិភូទាំងឡាយ​ថត​រូប​ជុំគ្នា​ (រូប​ថត៖ congthuong.vn)

នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវលទ្ធផលលេចធ្លោនានាក្រោយពីរយៈពេល ១៨ ខែដែលអនុវត្តកម្មវិធី Aus4Innovation ដែលក្នុងនោះ កម្មវិធីបានផ្តល់ថវិកាជិត ៤ លានដុល្លារអូស្ត្រាលីដល់គំនិតផ្តួចផ្តើមនានាស្តីពីកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិតរបស់ដៃគូនានាទាំងវៀតណាម និងអូស្ត្រាលី រួម​ទាំង​ការជួយ​លើកកំពស់​សមត្ថភាពធ្វើពាណិជ្ជកម្មសម្រាប់លទ្ធផលនៃការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានារបស់វៀតណាម ក៏​ដូច​ជា​ការជួយគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការស្រាវជ្រាវគោលនយោបាយសំខាន់ៗលើវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផងដែរ។

ដោយបន្តពីគំនិតផ្តួចផ្តើមស្តីពីការជួយគាំទ្រដល់ការអភិវឌ្ឍសេណារីយ៉ូសេដ្ឋកិច្ចឌីជីថលនាពេលអនាគតរបស់​វៀត​ណាម​ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងដំណើរការឌីជីថល និងកំណើនសេដ្ឋកិច្ចនោះ   ការផ្តល់ជំនួយដល់គំនិតផ្តួចផ្តើមខាង AI គឺជាជំហានសមស្របមួយនៃកម្មវិធី Aus4Innovation ក្នុងបំណងជួយវៀតណាមទប់ទល់នឹងជំងឺកូវីដ១៩ ។

លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ការច្នៃប្រឌិតគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងបរិបទដែលប្រឈមមុខនឹងជំងឺរាតត្បាត​សកលនេះ ការច្នៃប្រឌិតពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ គំនិតផ្តួចផ្តើមស្តីពីការជួយដល់ការអនុវត្តបញ្ញាសិប្បនិម្មិតគឺជាគំរូដ៏ល្អមួយដែលបញ្ជាក់​ថា​បច្ចេកវិទ្យាទំនើបអាចអនុវត្តយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបនឹងតម្រូវការថ្មីៗដែលនឹង​កើតឡើងរបស់វៀតណាម៕

បកប្រែដោយ Duy Hoan