នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះផ្សាយនៅថ្ងៃទី ៣១ ខែកក្កដា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ូប បានឲ្យដឹងថា សេដ្ឋកិច្ចអឺរ៉ុបត្រូវការឱកាសទាំងអស់ដើម្បីស្ដារសេចដ្ឋកិច្ចឡើងវិញក្រោយវិបត្តិដែលបណ្តាលមកពីជំងឺ Covid-19។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម EVFTA ចូលជាធរមាននៅថ្ងៃទី ១ ខែសីហា នឹងផ្តល់ឱកាសឱ្យក្រុមហ៊ុនមក​ពីអឺរ៉ុបចូលមកទីផ្សារកំពុងរីកចម្រើននិងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋអឺរ៉ុប។

លោកស្រីមានជំនឿយ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះក៏នឹងក្លាយជាឱកាសសម្រាប់ប្រជាពលរដ្ឋវៀតណាមទទួលផលប្រយោជន៍​ពីកិច្ចព្រមព្រៀងនេះ ។

leftcenterrightdel
វាគ្មិននិងអ្នកជំនាញផ្លាស់ប្តូរយោបល់នៅវេទិកា

 

នាថ្ងៃទី ៣១ ដដែល ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសហការជាមួយសមាគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាមរៀបចំវេទិកាស្ដីពី “ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងឧស្សាហកម្មជាមួយដៃគូសហភាពអឺរ៉ុបតាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ " EVFTA- ជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព"។ វេទិកានេះត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ ទីក្រុងហាណូយ និងនៅអឺរ៉ុប។ ប្រតិភូទាំងឡាយចូលរួមនិងតំណាងសហគ្រាសបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិង EU ហើយឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនិងសហគ្រាសនៃភាគីទាំងពីរ។

ផលប្រយោជន៍នៃកិច្ចព្រមព្រៀងនេះនឹងជួយផលិតផលដែលវៀតណាមមានឧត្ដមភាពដូចជា ផលិតផលកសិផល  ជលផល សំលៀកបំពាក់ ស្បែកជើង វាយនភណ្ឌ ព្រៃឈើរបស់វៀតណាមចូលមកទីផ្សារអឺរ៉ុប ក៏ដូចជារថយន្ដ ថ្នាំពេទ្យនិងជាតិគីមីរបស់សហគមន៍អ៊ឺរ៉ុប ចូលមកទីផ្សារវៀតណាម៕

បកប្រែដោយ Pham Diep