leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រជុំ​

នៅក្នុងកិច្ចប្រជុំសន្ទនានេះ អនុគណៈកម្មការនានានៃ EuroCham និងថ្នាក់ដឹកនាំទីក្រុងហូជីមិញបានពិភាក្សាលើបញ្ហាមួយចំនួនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ;  គយនិងការសម្រួលពាណិជ្ជកម្ម; ការអភិវឌ្ឍឆ្លាតវៃ និងប្រកបដោយនិរន្តរភាពសម្រាប់ផ្នែកឧស្សាហកម្មនានា; ការប្រើប្រាស់ និងវិស័យសុខាភិបាល។ល។  សហគ្រាសទាំងឡាយដែលចូលរួមក្នុងកិច្ចប្រជុំនេះបានថ្លែងថា ការធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាល និងការកែលម្អគុណភាពហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាកំណត់ចំពោះប្រសិទ្ធភាពនៃការអនុវត្ត EVFTA ។ ទីក្រុងហូជីមិញចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាព logistics ឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀតក្នុងការធ្វើពាណិជ្ជកម្ម ជាពិសេសការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលកំពុងមានការអភិវឌ្ឍខ្លាំងក្លា…

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះមតិយោបល់របស់សហគ្រាសទាំងឡាយ និងអះអាងថា ទីក្រុងនឹងពិនិត្យឡើងវិញ ហើយដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងការអនុវត្តគោលនយោបាយ បង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់សហគមន៍ធុរកិច្ចអឺរ៉ុបដែល​មកវិនិយោគ និងអភិវឌ្ឍនៅក្នុងទីក្រុង៕

បកប្រែដោយ Duy Hoan