សហគ្រាសវៀតណាមជិត៤០ និងសហគ្រាសនាំចូលនាំចេញរបស់ជប៉ុនចំនួន៥០ បានចុះបញ្ជីចូលរួមកិច្ចពិភាក្សានេះ។ ក្នុងឱកាសនេះ សហគ្រាសវៀតណាមនឹងបង្ហាញ និងផ្សព្វផ្សាយផលិតផលសម្បូរបែបដល់អ្នកចែកចាយនិងនាំចូលរបស់ជប៉ុន។

leftcenterrightdel
រូបថតឧទាហរណ៍ (vovworld.vn)

កិច្ចពិភាក្សានេះបានជួយឲ្យសហគ្រាសវៀតណាម និងសហគ្រាសនាំចូលជប៉ុនយល់ដឹងថែមទៀតអំពីតម្រូវការនិងសមត្ថភាពរបស់គ្នាទៅវិញទៅមក ឆ្ពោះទៅការពិភាក្សាអំពីការជម្រុញពាណិជ្ជកម្ម ដើម្បីផលប្រយោធន៍របស់សហគ្រាសនៃភាគីទាំងពីរ ចូលរួមចំណែកជួយសហគ្រាសទប់ទល់នឹងរោគរាតត្បាត និងបញ្ហាប្រឈមពាណិជ្ជកម្មដែលអាចកើតឡើងបន្ទាប់ពីបញ្ចប់នៃ Covid-19 រួមចំណែកបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ វៀតណាម-ជប៉ុន៕

បកប្រែដោយ Thuy Anh