leftcenterrightdel
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ទទួលជួបលោក Akira Shimizu ប្រធានតំណាង JICA ប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អុយ Yen Xa និងផ្លូវដែកទីក្រុងហាណូយលេខ ២ ។ លោក Akira Shimizu បានបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីបញ្ចប់ការរក្សាគម្លាតសង្គមដោយសារជំងឺ Covid-19 នោះ គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អុយ Yen Xa បាននិងកំពុងដំណើរការទៅយ៉ាងរលូន។ ទាក់ទងទៅនឹង​គម្រោងសាងសង់ផ្លូវដែកទីក្រុងហាណូយលេខ ២ នោះ លោក Akira Shimizu បានសម្តែងនូវគោលបំណងចង់ប្រធានគណៈកម្មាធិការប្រជាជនហាណូយលោក Nguyen Duc Chung ដឹកនាំស្ថាប័នមានសមត្ថកិច្ចជំរុញការអនុម័តគម្រោងឱ្យបានឆាប់ៗដើម្បីឱ្យគំរោងចាប់ផ្តើមដំណើរការប្រកបដោយប្រសិទ្ធភាព។

លោក Nguyen Duc Chung បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ JICA នៅវៀតណាមក្នុងគំរោងនានារបស់រដ្ឋាភិបាលជប៉ុន។ លោកបានអះអាងថា គំរោងទាំងឡាយរបស់ JICA បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចរាចរណ៍ គុណភាពបរិស្ថាន និងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ទីក្រុងហាណូយជាដើម៕

បកប្រែដោយ Huyen Trang