លោក Vuong Dinh Hue ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលកន្លងមក ទុនវិនិយោគពីថៃចូលមកទីក្រុងហាណូយនៅមានកម្រិតតិច​តួច​​​ណាស់ ទីក្រុងសង្ឃឹមថានឹងមានសហគ្រាសថៃកាន់តែច្រើនទៀតចូលមកវិនិយោគនៅទីក្រុងហាណូយនាពេលខាងមុខ។

leftcenterrightdel
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue  ទទួលជួប លោក Tanee Sangrat អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម (រូប​ថត៖ vnanet.vn)

លោក Vuong Dinh Hue បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល និងអាជ្ញាធរទីក្រុង រួមទាំងការចូលរួមពីប្រជាជន រហូតមកដល់ពេលនេះ ប្រទេសវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែក បានគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ យ៉ាង​ល្អ​  ដោយរក្សាអត្រាកំណើនបាន៣,៧២% ធានាសុខមាលភាពសង្គម រក្សាសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ជាពិសេស ទីក្រុងហាណូយបច្ចុប្បន្នកំពុងអនុវត្តដំណោះស្រាយជាច្រើនសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ រួមទាំងការរៀបចំសន្និសីទស្តីពីការជម្រុញការវិនិយោគក្នុងទ្រង់ទ្រាយធំ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះផងដែរ។

ដោយសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះជាការសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរទីក្រុងហាណូយក្នុងការបន្តទាក់ទាញការវិនិយោគក្នុងស្រុក និងបរទេស លោក Vuong Dinh Hue បានអញ្ជើញលោកឯកអគ្គរដ្ឋទូត Tanee Sangrat និងតំណាងសហគ្រាសថៃចូលរួមក្នុងសន្និសីទនេះ។

អរគុណចំពោះការទទួលស្វាគមន៍ និងការចែករំលែកដ៏ស្មោះត្រង់ពីលោក Vuong Dinh Hue លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ​លោក​ឯកអគ្គរដ្ឋទូត Tanee Sangrat បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការគ្រប់គ្រងការរីករាលដាល​ជំងឺរាតត្បាតកូវីដ-១៩  របស់ប្រទេស​វៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែក។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ គឺជាពេលវេលាដែលភាគីទាំងពីរអាចពិភាក្សាគ្នាអំពីយន្តការនានាដើម្បីជំរុញ និងសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដូច្នេះ លោកឯកអគ្គរដ្ឋទូត Tanee Sangrat ស្នើឱ្យភាគីទាំងពីរពិចារណាពីលទ្ធភាពរៀបចំសិក្ខាសាលារួមគ្នាដើម្បីពិភាក្សាពីបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ៕

បកប្រែដោយ Duy Hoan