leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លើសពីនេះទៅទៀត ជំងឺឆ្លង Covid-19 ក៏បានធ្វើឲ្យការនាំចេញបង្គារត្រូវជាប់គាំងផងដែរ។ ចំពោះមុខការលំបាកទាំងនេះ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទបានស្នើឲ្យបណ្ដាតំបន់ សមាគមន៍ និងសហគ្រាសជលផលចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ត្រូវតែផ្ដោតទៅលើការចិញ្ចឹមដើម្បីធានាឲ្យផ្ទៃទឹកចិញ្ចឹមបង្គារសម្រេចបានចំនួន៧៣ម៉ឺនហិកតា ដោយទទួលបរិមាណផលបង្គារប្រមាណ ៨៣ ម៉ឺនតោន។ ទន្ទឹមនឹងនេះ ធ្វើអាជីវកម្មឲ្យបានល្អនូវទីផ្សារនាំចេញនានាដូចជា EU អាមេរិក ជប៉ុន ចិន ព្រមទាំង យកចិត្តទុកដាក់ដល់ទីផ្សារថ្មីៗដូចជារុស្ស៊ី ប៉ូឡួញ ក៏ដូចជាទីផ្សារក្នុងស្រុកផងដែរ។ ផ្នែកនាំចេញបង្គារខិតខំប្រឹងប្រែងសម្រេចបានទំហំនាំចេញប្រមាណ ៣,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ កើនពី ២ ដល់ ៣% បើធៀបនឹងឆ្នាំ២០១៩៕

តាម vovworld.vn