leftcenterrightdel
ខេត្ត Ninh Thuan មានសក្តានុពលយ៉ាងខ្លាំងដើម្បីក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅទូទាំងប្រទេស

 

គំរោងនេះគឺជាជំហានជាក់ស្តែងមួយដែលធ្វើឲ្យខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញរបស់ជាតិដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះអនុភាពនៃរោងចក្រថាមពលកកើតឡើងវិញនៅតំបន់ Ninh Thuan និង Binh Thuan ។ នេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់វិស័យថាមពលរបស់វៀតណាមនៅពេលដែលសហគ្រាសឯកជនចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល។

លោក Luu Xuan Vinh ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Ninh Thuan បានសង្កត់ធ្ងន់ថា «គំរោងនេះដើរតួនាទីសំរេចចិត្តលើជំហាននិមួយៗដែលធ្វើឲ្យខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅទូទាំងប្រទេស។  ក្នុងបរិបទបច្ចុប្បន្ននេះ ប្រភពថាមពលជាតិដើរតួនាទីដ៏សំខាន់ ហើយសំរាប់ខេត្ត Ninh Thuan វិញ គំរោងនេះក៏រួមចំណែកដ៏សំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តផងដែរ។ យើងខ្ញុំនឹងបន្តរួមដំណើរជាមួយវិនិយោគិនដោយជួយដោះស្រាយរាល់ការលំបាកនិងឧបសគ្គនានាឲ្យទាន់ពេលវេលា ដើម្បីបញ្ចប់គម្រោងនេះស្របតាមដំណើការដែលបានសន្យាផងដែរ »៕

តាម vovworld.vn