ការនាំចេញផលិតផលវាយនភ័ណ្ឌរបស់វៀតណាមក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២០ ទទួលបាន ១០.៦៤ ពាន់លានដុល្លារអាមេរិក
កប.អនឡាញ - នារសៀលថ្ងៃទី៤ ខែឧសភា នាយកដ្ឋាននាំចូល និងនាំចេញនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសហការជាមួយសមាគមវាយនភ័ណ្ឌរៀបចំសិក្ខាសាលាស្តីពីស្ថានភាពនៃការនាំចេញផលិតផលវាយនភ័ណ្ឌរបស់វៀតណាមក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺ Covid-19។
ទំហំនៃការនាំចេញផលិតផលវាយនភ័ណ្ឌរបស់វៀតណាមក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២០ ទទួលបាន ១០.៦៤ ពាន់លានដុល្លារអាមេរិក ថយចុះ ៦,៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
នៅក្នុងបរិបទនៃជំងឺ Covid 19 កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិត និងការធ្វើអាជីវកម្ម ហេតុដូច្នេះសហគ្រាសវាយនភ័ណ្ឌកំពុងស្វែងរកទិសដៅថ្មីៗនៃការធ្វើអាជីវកម្ម ដោយការផលិតឧបករណ៍វេជ្ជសាស្រ្ត ដូចជាសម្លៀកបំពាក់ការពារ ម៉ាស់ ដើម្បីបម្រើទីផ្សារក្នុងប្រទេស និងការនាំចេញ។ ប៉ុន្តែការនាំចេញម៉ាស់របស់សហគ្រាសវាយនភ័ណ្ឌបានប្រឈមនឹងការលំបាកជាច្រើន ជាពិសេសទៅកាន់ទីផ្សារដែលមានតម្រូវការខ្ពស់ ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម៕
បកប្រែដោយ Thuy Anh