leftcenterrightdel
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសឡាវ ផ្តល់ជំនួយឥតសំណងចំនួន ៣.៩ លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន ជូន MRC

លោកបណ្ឌិត An Pich Hatda អគ្គលេខាធិការគណៈកម្មការទន្លេមេគង្គអន្តរជាតិ បានមានប្រសាសន៍ថា ខ្ទង់ជំនួយនេះ ដែលនឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ៤ ឆ្នាំ (២០២០-២០២៣) នឹងជួយឲ្យគណៈកម្មការ បង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួត សម្រាប់តំបន់ដីសណ្ដទន្លេមេគង្គក្រោម ឲ្យកាន់តែបានឆាប់រហ័ស និងត្រឹមត្រូវជាង ព្រមទាំងជួយប្រទេសដែលរងផលប៉ះពាល់ដូចជាកម្ពុជា ថៃ ឡាវ និងវៀតណាម ឲ្យជំនះពុះពារផលវិបាក បង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ សម្រាប់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។

សូមបញ្ជាក់ថា ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រពៃណីមួយរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិ ក្នុងរយៈពេល២០ ឆ្នាំកន្លងមក៕

បកប្រែដោយ Huyen Trang